និស្សិតវៀតណាមនៅកម្ពុជាទទួលនិទាឃរដូវ ឆ្នាំច សំរឹទ្ធស័ក២០១៨

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី១៣មករា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា សមាគមនិស្សិតវៀតណាមកំពុងបំពេញការសិក្សារៀនសូត្រនៅទីនេះបានរៀបចំពិធី ជប់លៀងអំណរសាទរនិទាឃរដូវថ្មី ឆ្នាំច សំរឹទ្ធស័ក២០១៨។ 


អញ្ជើញថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងអប់រ យុវជននិងកីឡាកម្ពុជា លោក ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះរាល់ការខិតខំប្រឹងប្រែង ស្មារតីនិងស្នាដៃរៀនសូត្ររបស់និស្សិតវៀតណាមដែល ទទួលបាននាប៉ុន្មានឆ្នាំកន្លងទៅ។ លោក ហង់ ជួនណារ៉ុន មានបំណងថា និស្សិតវៀត ណាមទាំងឡាយដែលកំពុងសិក្សារៀនសូត្រនៅកម្ពុជាក៏ដូចជា និស្សិតកម្ពុជាកំពុង សិក្សារៀនសូត្រនៅកម្ពុជានោះ ពេលវិលត្រឡប់មកប្រទេសវិញ មិនត្រឹមតែរួមចំណែក សម្រាប់ការអភិវឌ្ឍរបស់ប្រទេសសាមីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពូនជ្រុំ ពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យវៀតណាម-កម្ពុជាទៀតផង៕

 


ប្រតិកម្មទៅវិញ