និស្សិតវៀតណាមដណ្ដើមបានរង្វាន់លេខ១ នៃ “គំនិតច្នៃប្រឌិតការបង្កើតអាជីវកម្មសង្គម ឆ្នាំ ២០២១”

Chia sẻ

(VOVWORLD) - ការប្រកួតនេះត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយសាកលវិទ្យាល័យ HEC Montréal Canada និងសាស្រ្តាចារ្យ Muhammad Yunus ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០០៦។

និស្សិតវៀតណាមដណ្ដើមបានរង្វាន់លេខ១ នៃ “គំនិតច្នៃប្រឌិតការបង្កើតអាជីវកម្មសង្គម ឆ្នាំ ២០២១”  - ảnh 1សមាជិកដែលចូលរួមក្នុងគម្រោង Nanoneem (រូបថត៖ vov.vn)

គណៈកម្មការរៀចំការប្រកួត “គំនិតច្នៃប្រឌិតការបង្កើតអាជីវកម្មសង្គមឆ្នាំ ២០២១” (Social Business Creation – SBC) ទើបបានប្រកាសជាផ្លូវការនូវលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយមានរង្វាន់ លេខមួយបានទៅលើគម្រោង Nanoneem របស់ក្រុមនិស្សិតមកពីសាកលវិទ្យា ល័យអន្តរជាតិ - សាកលវិទ្យាល័យជាតិវៀតណាមទីក្រុងហូជីមិញ។ ការប្រកួតនេះត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយសាកលវិទ្យាល័យ HEC Montréal Canada និងសាស្រ្តាចារ្យ Muhammad Yunus ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០០៦។

គម្រោង Nanoneem នេះ ត្រូវបានអនុវត្តដោយវេជ្ជបណ្ឌិត Duong Nguyen Hong Nhung និងក្រុមនិស្សិតមកពីដេប៉ាតឺម៉ង់បច្ចេកវិទ្យាជីវបច្ចេកវិទ្យា សាកលវិទ្យាល័យអន្តរជាតិ - សាកលវិទ្យាល័យជាតិវៀតណាមទីក្រុងហូជីមិញ និងនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសហាណូយ។ គម្រោងនេះគឺជាគម្រោងស្រាវជ្រាវ ផលិតថ្នាំការពារដំណាំ ដោយអនុវត្តបច្ចេកវិទ្យាណាណូ ក្នុងការលើកកំពស់ប្រសិទ្ធភាពកំចាត់ជំងឺដង្កូវជំងឺ៕ 

ប្រតិកម្មទៅវិញ