នូវែលហ្សេឡង់សន្យារក្សាការផ្ដល់ទុន ODA និងជួយឧបត្ថម្ភវៀតណាមក្នុង វិស័យជាច្រើន

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៧ កក្កដា នៅរដ្ឋធានី Wellington របស់នូវែលហ្សេឡង់ នោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានជួបសំដែងការ គួសមប្រធានរដ្ឋសភានូវែលហ្សេឡង់លោក David Carter ជួបចរចារជាមួយឧប នាយករដ្ឋមន្រ្តីលោកស្រី Paula Bennett ជួបធ្វើការជាមួយរដ្ឋមន្រ្តីការបរទេស លោក Gerry Brownlee និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Todd McClay។
នូវែលហ្សេឡង់សន្យារក្សាការផ្ដល់ទុន ODA និងជួយឧបត្ថម្ភវៀតណាមក្នុង វិស័យជាច្រើន - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue និងឧបនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Paula Bennett (រូបថត៖VOV)

(VOVworld) - នាថ្ងៃទី២៧ កក្កដា នៅរដ្ឋធានី Wellington របស់នូវែលហ្សេឡង់ នោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានជួបសំដែងការ គួសមប្រធានរដ្ឋសភានូវែលហ្សេឡង់លោក David Carter ជួបចរចារជាមួយឧប នាយករដ្ឋមន្រ្តីលោកស្រី Paula Bennett ជួបធ្វើការជាមួយរដ្ឋមន្រ្តីការបរទេស លោក Gerry Brownlee និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Todd McClay។នៅបណ្ដា ជំនួបនេះ ភាគីទាំង២ឯកភាពបន្តនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ដ៏រឹងមាំ ស្ថិរភាព និងជ្រាលជ្រៅថែមទៀតនាពេលខាងមុខ។ភាគីទាំង២ប្ដេជ្ញាចិត្តបង្កើនទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១ពាន់៧រយ លានដុល្លាអាមេរិកនាឆ្នាំ២០២០ ជំរុញការវិនិយោគទៅក្នុងវិស័យនានាដែលវៀតណាមមានតម្រូវការនិងនូវែលហ្សេឡង់មានឧត្តមភាពដូចជាកសិកម្ម ថាមពលកកើតឡើងវិញនិងហេដ្ឋរចនា សម្ព័ន្ធជាដើម។ថ្នាក់ដឹកនាំនូវែលហ្សេឡង់អះអាងថា នឹងបន្តរក្សាការផ្ដល់ទុន ODA ចំពោះវៀតណាម ជាពិសេសលើវិស័យសុខុមាលភាពសង្គម កសិកម្មនិង អភិវឌ្ឍន៍ជនបទ ទប់ទល់នឹងគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុ។ ភាគីទាំង២ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់ ដោះ ស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាងមឹងម៉ាត់នូវសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់ទទួលបាន ក្រមប្រតិបត្តិ (COC)៕

ប្រតិកម្មទៅវិញ