នូវែលសេឡង់ឧបត្ថម្ភវៀតណាមក្នុងការជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi

Chia sẻ

(VOVWORLD) - ស្ថានទូតនូវែលសេឡង់ នៅថ្ងៃទី ១៦ ខែកញ្ញានេះបានប្រកាសថា រដ្ឋាភិបាលនៃប្រទេសនេះបានប្រកាសវិភាគទានចំនួន ១ លាន NZD (ជាង ៦១៧.០០០ ដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់កិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាម ក្នុងការជំនះផលវិបាកធ្ងន់ធ្ងរបណ្តាពីព្យុះទីហ្វុង Yagi។

នូវែលសេឡង់ឧបត្ថម្ភវៀតណាមក្នុងការជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi - ảnh 1ផ្ទៃដីដាំចេករបស់ប្រជាជន Bac Ninh ត្រូវព្យុះទីហ្វុង Yagi បោកបក់បំផ្លាញ់ (រូបថត៖ VOV)

ខ្ទង់ជំនួយនេះនឹងត្រូវបានបញ្ជូនតាមរយៈអង្គការក្រៅរដ្ឋាភិបាល ដែលជាដៃគូឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសនូវែលសេឡង់ និងទីភ្នាក់ ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដោយផ្តោតលើការឆ្លើយ តបបន្ទាន់ និងការស្តារជីវភាពរស់នៅឡើងវិញ។

ក្នុងលិខិតផ្ញើជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son នាថ្ងៃទី១៦ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ លោក Winston Peters បានឲ្យដឹងថា រដ្ឋាភិបាលនូវែលសេឡង់បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះជនរងគ្រោះដោយព្យុះទីហ្វុង Yagi នៅភាគខាងជើង វៀតណាម ហើយនូវែលសេឡង់ មានបំណងចង់ឲ្យវៀតណាមពង្រឹងភាព ធន់របស់ខ្លួននាពេលអនាគត ចំពោះរាល់គ្រោះមហន្តរាយដ៏មហន្តរាយដូចព្យុះទីហ្វុង Yagi កន្លងមកនេះ។

ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម លោកស្រី Caroline Beresford ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់ វៀតណាម នូវែលហ្សេឡង់តែងតែប្រគៀរស្មារក្បែររដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងគ្រាលំបាកនេះ ដោយសង្ឃឹមថា ជំនួយឧបត្ថម្ភរបស់នូវែលសេឡង់នឹងទៅដល់អ្នកដែលត្រូវការយ៉ាងឆាប់រហ័ស រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ និងជួយសហគមន៍ដែលរងផលប៉ះពាល់ក្នុងការកសាងជីវភាពរស់នៅឡើងវិញប្រកបដោយស្ថិរភាព៕

ប្រតិកម្មទៅវិញ