នូវែលសេឡង់មានបំណងរួមជាមួយវៀតណាមកសាងក្របខណ្ឌទំនាក់ទំនងថ្មីក្នុងពេលឆាប់ៗនេះ

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ លោក Winston Peters នារសៀលថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរពង្រឹងវិធានការដើម្បីឆាប់នាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានគោលដៅចំនួន ៣ ពាន់លានដុល្លារអាមេរិក។ 
នូវែលសេឡង់មានបំណងរួមជាមួយវៀតណាមកសាងក្របខណ្ឌទំនាក់ទំនងថ្មីក្នុងពេលឆាប់ៗនេះ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ លោក Winston Peters (រូបថត៖ Duong Giang - TTXVN)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ប្រទេសទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល កំណើនបៃតង សេដ្ឋកិច្ចឌីជីថល។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា រដ្ឋាភិបាលនូវែលហ្សេឡង់នឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅនូវែលសេឡង់ក្នុងការរស់នៅ សិក្សា និងធ្វើការ តាមនោះ រួមចំណែកអភិវឌ្ឍន៍ប្រទេសវៀតណាម និងនូវែលសេឡង់ ក៏ដូចជា ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Winston Peters បានអះអាងថា នូវែលសេឡង់តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់; សង្ឃឹមថា ភាគីទាំងពីរនឹងកសាងក្របខណ្ឌទំនាក់ទំនងថ្មីមួយក្នុងពេលឆាប់ៗនេះ។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មនៅវេទិកាពហុភាគី; ឯកភាពសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងកំឡុងពេលដែលវៀតណាមកាន់ដំណែងជាអ្នកសម្របសម្រួលនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ (កក្កដា ២០២៤-ខែកក្កដា ២០២៧)។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Winston Peters បានសង្កត់ធ្ងន់ថា នូវែលសេឡង់តែងតែផ្តោតការយកចិត្តទុកដាក់លើតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយបង្ហាញនូវបំណងចង់នាំទំនាក់ទំនងនេះឡើងដល់កម្ពស់ថ្មី។

អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពគាំទ្រទស្សនៈរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធានាសុវត្ថិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ