|
នាវារបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានលិចនៅតំបន់សមុទ្រភាគខាងត្បូងកូរ៉េ
ខាងត្បូង (Image: Vietnam+) |
(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានចិន Xinghua បានឲ្យដឹងថា៖ នាវា ដែលដឹកជញ្ជូននាវឹកជាប្រជាពលរដ្ឋរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េចំនួន ១៦ នាក់ បានលិចនៅតំបន់សមុទ្រ Yeosu ភាគខាងត្បូង
កូរ៉េខាងត្បូង។ តាមមន្ត្រីមួយនាក់ចំណុះកំលាំងការពារឆ្នេសមុទ្រកូរ៉េខាងត្បូង
បានឲ្យដឹងថា៖ កំលាំងកងទ័ពជើងទឹកនៃប្រទេសនេះបានជួយសង្គ្រោះនាវឹក
ចំនួន ៣ នាក់និងរិះរកសាកសពរបស់នាវឹកចំនួន ២ នាក់ផ្សេងទៀត។ នាវឹកចំនួន
១១ នាក់ ទៀតនៅតែបាត់ខ្លួន៕