នាវារបស់ចិនចូលក្នុងតំបន់ដែនសមុទ្រជំលោះជាមួយជប៉ុន

Chia sẻ

(VOVworld) – កំលាំងការពារឆ្នេសមុទ្រជប៉ុន (JCG) បានឲ្យដឹងថា
៖ នាព្រឹកថ្ងៃទី ៣ តុលា នាវាចំនួន ៣ គ្រឿងនៃកំលាំងត្រួតពិនិត្យ
ឆ្នេសមុទ្ររបស់ចិន (CCG) បានចូល ក្នុងតំបន់ដែនសមុទ្ររបស់
ជប៉ុនលើសមុទ្រ Hoa Tung ជុំវិញប្រជុំកោះជំលោះតាមភាសាជប៉ុន
ហៅថា  Senkaku និង Dao Yu តាមភាសាចិន។


នាវារបស់ចិនចូលក្នុងតំបន់ដែនសមុទ្រជំលោះជាមួយជប៉ុន - ảnh 1
នាវារបស់ចិនចូលក្នុងតំបន់ដែនសមុទ្រជំលោះជាមួយជប៉ុន (Image: VNA)

(VOVworld) – កំលាំងការពារឆ្នេសមុទ្រជប៉ុន (JCG) បានឲ្យដឹងថា៖ នាព្រឹកថ្ងៃទី ៣
តុលា នាវាចំនួន ៣ គ្រឿងនៃកំលាំងត្រួតពិនិត្យឆ្នេសមុទ្ររបស់ចិន (CCG) បានចូល ក្នុងតំបន់ដែនសមុទ្ររបស់ជប៉ុនលើសមុទ្រ Hoa Tung ជុំវិញប្រជុំកោះជំលោះតាម
ភាសាជប៉ុនហៅថា  Senkaku និង Dao Yu តាមភាសាចិន។ នេះគឺជាការលុកលុយ ចូលលើកដំបូងគិតតាំងពីថ្ងៃទី ២០ កញ្ញា និងុលើកទី ២៤ ក្នុងឆ្នាំ ២០១៤។ តាម
JCG បានឲ្យដឹងថា៖ ភាគីជប៉ុនបានព្រមានបណ្ដានាវារបស់ចិនត្រូវចាកចេញពី
តំបន់ដែនសមុទ្រ​របស់ជប៉ុនភ្លាមមួយរំពេច។ ប៉ុន្តែ ភាគីចិនបានឆ្លើយតបដោយ
សេចក្តីថ្លែងការណ៍ដែលអះអាងថា៖ តំបន់ដែនសមុទ្រពោលខាងលើចំណុះ
អធិបតេយ្យភាពរបស់ចិននិងទាមទាឲ្យបណ្ដានាវារបស់ជប៉ុនចាកចេញពីតំបន់
នេះ។ បណ្ដាជំលោះខាងអធិបតេយ្យភាពនៅតំបន់នេះបានបង្កើនភាពតានតឹង
រវាងចិននិងជប៉ុន ជាពិសេស បន្ទាប់ពីការដែលធ្វើរដ្ឋាភិបាលជប៉ុនបានរដ្ឋភា
វូបនីយកម្មកោះចំនួន ៣ ក្នុងចំណោមកោះចំនួន ៥ ចំណុះ ប្រជុំកោះ Senkaku/ Dao Yu៕

ប្រតិកម្មទៅវិញ