នាវានិងយន្តហោះរបស់ចិនចូលក្នុងតំបន់ដែនសមុទ្ររបស់ជប៉ុន

Chia sẻ
(VOVworld) – ក្រសួងការពារប្រទេសជប៉ុន នាថ្ងៃទី ៧ មករា
បានឲ្យដឹងថា៖ យន្តហោះ Y-12 នៃនាយកដ្ឋានសមុទ្រសាស្ត្រ
ជាតិរបស់ចិនបានហោះក្នុង តំបន់ការពារដែនអាកាសយោធា
(ADIZ) របស់ជប៉ុននិងហោះជិតនឹងប្រជុំ កោះជំលោះលើសមុទ្រ
Hoa Tung 
នាវានិងយន្តហោះរបស់ចិនចូលក្នុងតំបន់ដែនសមុទ្ររបស់ជប៉ុន - ảnh 1
នាវានិងយន្ហោះរបស់ចិនចូលក្នុងតំបន់ដែនសមុទ្ររបស់ជប៉ុន​ (Image: Vietnam+)

(VOVworld) – ក្រសួងការពារប្រទេសជប៉ុន នាថ្ងៃទី ៧ មករា បានឲ្យដឹងថា៖ យន្តហោះ
Y-12 នៃនាយកដ្ឋានសមុទ្រសាស្ត្រជាតិរបស់ចិនបានហោះក្នុង តំបន់ការពារដែន
អាកាសយោធា (ADIZ) របស់ជប៉ុននិងហោះជិតនឹងប្រជុំ កោះជំលោះលើសមុទ្រ Hoa
Tung ដែលភាសារជប៉ុនហៅថា៖ Senkaku ឬ ភាសារចិនហៅថា៖ Dao Yu។ កំលាំង
ការពារដែនអាកាសរបស់ជប៉ុន​  (ADSF) ប្រចាំនៅទីក្រុង Naha ខេត្ត Okinawa ត្រូវ
បញ្ជូនយន្តហោះចំបាំងទប់ស្គាត់ សកម្មភាពនេះ។ តាមរយៈក្រសួងការពារប្រទេស
ជប៉ុនឲ្យដឹងទៀតថា៖ នេះក៏ជាយន្តហោះរបស់ចិនដែលបានរំលោភលើតំបន់ដែន
អាកាសលើប្រជុំកោះ Senkaku របស់ជប៉ុន នាខែ ធ្នូ ឆ្នាំ ២០១២។ នាថ្ងៃដ៏ដែល នាវា
ប៉ូលីស្តសមុទ្រ លេខ 2113 របស់ចិនបានចូលក្នុងតំបន់សមុទ្រសេដ្ឋកិច្ចពិសេស
របស់ជប៉ុន (EEZ) ជិតនឹងប្រជុំកោះជំលោះ Senkaku។ ទោះបីជា បណ្ដានាវាត្រួត
ពិនិត្យ​ឆ្នេសមុទ្ររបស់ជប៉ុន  JCG បានព្រមានដល់ចិនមិនឈានចូលតំបន់ដែន
សមុទ្ររបស់ ប្រទេសនេះក្តី ប៉ុន្តែ នាវារចិនបានឆ្លើយតបតវិញថា៖ នេះគឺជាតំបន់
EEZ របស់ ចិន។ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែល ចិនបានបដិសេដ
ការផ្តើមគំនិតរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលមានគោលបំណង
ពន្យល់ អំពីដំណើរទស្សនកិច្ចរបស់ខ្លួននៅវិហារ Yasukuni នៅតូក្យូ នាខែ ធ្នូ ឆ្នាំ
២០១៣ កន្លងមក។ ថ្លែងមតិចំពោះគោលបំណងជួបសន្ទនាជាមួយចិននិងកូរ៉េខាង
ត្បូង របស់លោក Abe អ្នកនាំពាក្យការបរទេសចិន លោកស្រី​ Hua Chunying បាន
សង្កត់ធ្ងន់ថា៖ នាយករដ្ឋមន្ត្រីសម្តែងគោលជំហរផ្ទុយទៅនឹងប្រវត្តិសាស្ត្រ ឈ្លានពាន តាមរយៈដំណើរទស្សនានៅវិហារ Yasukuni៕

ប្រតិកម្មទៅវិញ