យាមល្បាតលើដែនសមុទ្រ (រូបថត៖ Thu Lan/VOV) |
នាថ្ងៃទី ២៧ ខែឧសភា លោក Ngo Dang Hoai លេខាគណៈកម្មាធិការបក្សសាខាឃ្លាំមើលការនេសាទ លេខ ២ នៃទីក្រុង Vung Tau ខេត្ត Ba Ria Vung Tau បានឲ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំ (២០១៩ - ២០២៤) សាខាបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ ការហ្វឹកហាត់ការស្វែងរក សង្គ្រោះ និងជួសជុលនាវា; ផ្លាស់ប្តូរទម្រង់និងវិធីសាស្រ្តផ្សព្វផ្សាយច្បាប់សមុទ្រដល់អ្នកនេសាទ។ ភារកិច្ចចម្បងរបស់សាខាគឺយាមល្បាត គ្រប់គ្រង ការពារដែននេសាទ និងតំបន់ដែលខ្លួនទទួលបន្ទុក ផ្តោតសំខាន់លើដែនសមុទ្រផ្ទះរន្ទាយ DK1 និង DK2 និងតំបន់សមុទ្រជាប់ព្រំដែនម៉ាឡេស៊ី និងតំបន់បន្ទាត់កំណត់ខ្ពង់រាបបាតសមុទ្រវៀតណាម-ឥណ្ឌូណេស៊ី តំបន់ទឹកប្រវត្តិ សាស្ត្រវៀតណាម-កម្ពុជា-ថៃ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ សាខាបានបញ្ជូននាវាជាង ៥០០ គ្រឿងបំពេញភារកិច្ច។ ទន្ទឹមនឹងនោះ ត្រូវសម្របសម្រួលជាមួយកងកម្លាំងមុខងារ ដើម្បីល្បាត ត្រួតពិនិត្យ ការពារដែននេសាទ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។
លោក Ngo Dang Hoai បានឲ្យដឹងថា៖ “ប៉ុន្មានឆ្នាំកន្លងមកនេះ សាខាឃ្លាំមើលនេសាទលេខ ២ បានជម្រុញការផ្សព្វផ្សាយ ច្បាប់ ដោយមានការសម្របសម្រួលជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តជាប់មាត់សមុទ្រ ដើម្បីយល់ស្របនឹងខ្លឹមសារ ពេលវេលា និងទីតាំងសម្រាប់ផ្សព្វ ផ្សាយច្បាប់ដែនសមុទ្រនៅកំពង់ផែនេសាទនៅលើដីគោក ជាពិសេសនៅ ពេលចូលរួមដោយផ្ទាល់ក្នុងការល្បាត និងការត្រួតពិនិត្យនៅសមុទ្រ។ ជាមួយគ្នានោះផ្សព្វផ្សាយផង និងចែករំលែកការលំបាកដល់អ្នកនេសាទ ផង។ សាខាបានបញ្ចូនអ្នកផ្សព្វផ្សាយជាកម្មាភិបាលមានបទពិសោធន៍ និងមានសមត្ថភាពផ្សព្វផ្សាយដោយផ្ទាល់ ដោយកៀងគរប្រជានេសាទមិនប្រតិបត្តិការនាសាទខុសច្បាប់”។
ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ សាខាបានជួយអ្នកនេសាទចំនួន ៤០០នាក់ដែលរងគ្រោះលើដែនសមុទ្រ៕