|
ប្រជុំកោះ Senkaku (ជាភាសាជប៉ុន) រឺ Diaoyu (ជាភាសាចិន)លើសមុទ្រ Hoa Tung។ (Kyodo) |
Vovworld-កំលាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) បានឲ្យដឹងថា នាថ្ងៃទី១៧កុម្ភៈនាវាយាមល្បាតចំនួន៣គ្រឿងរបស់ចិនបានឈានចូលដំបន់សមុទ្រជំលោះ
ជុំវិញប្រជុំកោះ Senkaku (ជាភាសាជប៉ុន) រឺ Diaoyu (ជាភាសាចិន)លើសមុទ្រ Hoa
Tung។ នេះជាលើកទី៧៨ហើយដែលនាវាចិនមានវត្តមាននៅដំបន់សមុទ្រនេះគិត
តាំងពីខែកញ្ញាឆ្នាំ២០១២។ មុននោះនាថ្ងៃទី១៦កុម្ភៈ JCG ក៏បានរកឃើញនាវាយាម
ល្បាតចំនួន៣គ្រឿងរបស់ចិនធ្វើដំណើរនៅខាងក្រៅដំបន់សមុទ្រជំលោះ។
រាល់ជំលោះអំពីអធិបតេយ្យភាពចំពោះប្រជុំកោះ Senkaku/Diaoyu បានធ្វើឲ្យ
ទំនាក់ទំនងរវាងចិន-ជប៉ុនធ្លាក់ទៅក្នុងភាពតានតឹង ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលជប៉ុនធ្វើតូបនីយម្មកោះចំនួន៣ក្នុងចំណោមកោះចំនួន៥នៅទីនេះ៕