នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រឆ្នើមខាងនយោបាយនិងយោធា

Chia sẻ
(VOV)_​នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រឆ្នើម​ខាងនយោបាយ​និងយោធា។​ ប្រការនេះត្រូវបានបណ្ដាដំណាងអន្តរជាតិ អះអាងនៅក្នុងជំនួបសំណេះ
នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រឆ្នើមខាងនយោបាយនិងយោធា - ảnh 1
ជំនួបសំណេះសំណាលស្ដីពីនាយឧត្តមសេនីយ៍ Vo Nguyen Giap
(VOV)_​នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រឆ្នើម​ខាងនយោ
បាយ​និងយោធា។​ ប្រការនេះត្រូវបានបណ្ដាដំណាងអន្តរជាតិ អះអាងនៅក្នុងជំនួប
សំណេះសំណាលស្ដីពីនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងឱកាសរំលឹក​ខួប​អ
នុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម​ (ថ្ងៃទី២២ធ្នូឆ្នាំ១៩
៤៤-ថ្ងៃទី២២ធ្នូឆ្នាំ២០១៤) ដោយស្ថានទូតវៀតណាម​ប្រចាំ​នៅអាហ្សង់ទីនរៀបចំ
ឡើង។ ថ្លែងមតិនៅទីនេះ បណ្ដាវាគ្មិនសុទ្ធ​តែបានអះអាងថាៈ នាយឧត្តមសេនីយ៍ ​
Vo Nguyen Giapជាអ្នក​នយោបាយផង និងមេយោធាឆ្នើមទៀតផង។ បណ្ដាដំណាង
សុទ្ធតែសម្ដែងនូវការកត់សរសើរចំពោះស្មារតីសាមគ្គីភាព ស្មារតីតស៊ូប្រឆាំង និង
ពលីកម្ម​របស់ប្រជាជនវៀតណាម ក្នុងការតស៊ូប្រឆាំងសត្រូវឈ្លានពាន​ និងរំលឹក
ឡើងវិញនូវចំណងសាមគ្គីភាពរបស់​ប្រជាជនវៀតណាមនិងអាហ្សង់ទីន ផងដែរ៕

ប្រតិកម្មទៅវិញ