នាយករដ្ឋមន្រ្តីអ៊ីស្រាអែលស្នើរឲ្យដំណើរការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញ

Chia sẻ
(VOVworld) - សំណើរនេះ ត្រូវបានលោក Netanyahu
នាំចេញនៅជំនួបសន្ទនាជាមួយតំណាងជាន់ខ្ពស់ទទួល
បន្ទុកបណ្ដាបញ្ហាសន្តិសុខនិងកិច្ចការបរទេសរបស់
សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលស្នើរឲ្យដំណើរការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញ - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖Xinhua/TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្នើរឲ្យ
ដំណើរការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញយ៉ាងឆាប់បំផុត។សំណើរនេះ
ត្រូវបានលោក Netanyahu នាំចេញនៅជំនួបសន្ទនាជាមួយតំណាងជាន់ខ្ពស់ទទួល
បន្ទុកបណ្ដាបញ្ហាសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី
Federica Mogherini។លោក Netanyahu បានសម្ដែងក្ដីសង្ឃឹមថានឹងទទួលបានកិច្ច
ព្រមព្រៀងសន្តិភាពដ៏យូរអង្វែងជាមួយប៉ាឡេស្ទីន តាមនោះ ភាគីទាំង២ឯកភាព
លើខ្សែព្រំដែនរបស់ទីប្រជុំជនហ្ស៊ីបដែលគ្រោងនឹងបញ្ចូលក្នុងដែនដីអ៊ីស្រាអែល។ប្រតិកម្មនឹងព័ត៌មានពោលខាងលើ រដ្ឋមន្រ្តីការបរទេស ប៉ាឡេស្ទីនលោក Riad al-
Malki បានរិះគន់លោក Netanyahu មិនយកចិត្តទុកដាក់ដល់ការចរចារសន្តិភាពក៏
ដូចជាបញ្ចប់ការសាងសង់តំបន់ទីប្រជុំជននានានិងទទួលស្គាល់ការបង្កើតរដ្ឋ
ប៉ាឡេស្ទីន។ជាមួយគ្នានោះ ប្រធានក្រុម ចរចាររបស់ប៉ាឡេស្ទីនលោក Saeb Erekat បានបដិសេធទាំងស្រុងដោយ មិនយល់ព្រមជាមួយសំណើរពោលខាងលើរបស់
អ៊ីស្រាអែលនោះឡើយ៕

ប្រតិកម្មទៅវិញ