នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ រួចផុតពីការប៉ុនប៉ងធ្វើឃាត ដោយដ្រូនបំពាក់គ្រឿងផ្ទុះ

Chia sẻ

(VOVWORLD) -  យោធាអ៊ីរ៉ាក់បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក Mustafa al-Kadhimi បានរួចផុតពីការស្ដាប់ នាព្រឹកព្រលឹមថ្ងៃទី ៧ ខែវិច្ឆិកានៅក្នុង "ការប៉ុនប៉ងធ្វើឃាតដោយបរាជ័យ" ដែលអនុវត្តន៍ដោយដ្រូន(UAV) បំពាក់គ្រឿងផ្ទុះសំដៅលើគេហដ្ឋានរបស់លោកនៅក្នុងតំបន់បៃតង ដែលជាកន្លែងត្រូវបានការពារយ៉ាងតឹងរ៉ឹងនៅ ក្នុងរដ្ឋធានីបាកដាដ។

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ រួចផុតពីការប៉ុនប៉ងធ្វើឃាត ដោយដ្រូនបំពាក់គ្រឿងផ្ទុះ - ảnh 1នាយករដ្ឋមន្ត្រី លោក Mustafa al-Kadhimi (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី Mustafa al-Kadhimi មិនរងរបួសក្នុងការវាយប្រហារនេះទេ ហើយលោកមានស្ថានភាព “សុខភាពល្អធម្មតា”។ បណ្ដាញសង្គម Twitter ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ក៏បានបញ្ជាក់ផងដែរថា លោក Mustafa al-Kadhimi មានសុវត្ថិភាព ហើយបានអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់។ ជាមួយគ្នានេះ ប្រភពព័ត៌មានសន្តិសុខបានឲ្យដឹងថាថា ការវាយប្រហារនេះ បានធ្វើឱ្យកងអង្គរក្សចំនួន ៦ នាក់ របស់លោក Mustafa al-Kadhimi ត្រូវរងរបួស។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះកើតឡើង ចំពេលដែលចលនាបាតុកម្ម នៅរដ្ឋធានីបាកដាដ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតសភាក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ១០ ខែតុលា បានឈានទៅផ្ទុះជាអំពើហិង្សា៕

ប្រតិកម្មទៅវិញ