នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឱ្យ EU នាំចេញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ Brexit ដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹង​នឹងកិច្ច​ព្រមព្រៀង​អឺរ៉ុប - កាណាដា

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានអំពាវនាវឲ្យ EU ធ្វើការផ្អែកលើការយល់ឃើញរួមមួយ ដើម្បីផ្តល់ឱ្យចក្រភពអង់គ្លេសនូវកិច្ចព្រមព្រៀង ដែលស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងរវាង EU ជាមួយកាណាដា។ 
នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឱ្យ EU នាំចេញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ Brexit ដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹង​នឹងកិច្ច​ព្រមព្រៀង​អឺរ៉ុប - កាណាដា - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ TTXVN)

ថ្លែងបន្ទាប់ពីជុំចរចារអង់គ្លេស - EU លើកទី ៩ ដែលបានបញ្ចប់កាលពីថ្ងៃទី ២ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានថ្លែងថាចក្រភពអង់គ្លេស និង EU អាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit បានដែរ ឬអត់ គឺអាស្រ័យទៅលើភាគី EU តែប៉ុណ្ណោះ ហើយលោកបានអំពាវនាវឲ្យ EU ធ្វើការផ្អែកលើការយល់ឃើញរួមមួយ ដើម្បីផ្តល់ឱ្យចក្រភពអង់គ្លេសនូវកិច្ចព្រមព្រៀង ដែលស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងរវាង EU ជាមួយកាណាដា។ លោកនាយករដ្ឋមន្រ្តី Boris Johnson មានក្ដីសង្ឃឹមថា ចក្រភពអង់គ្លេសនឹងទទួលបានកិច្ចព្រមព្រៀងដូចកិច្ចព្រមព្រៀងរបស់កាណាដា ជាមួយ EU ដែរ ហើយលោកបានចោទជាសំណួរថា តើហេតុអ្វីបានជា EU មិនអាចផ្តល់កិច្ចព្រមព្រៀងបែបនេះដល់ចក្រភពអង់គ្លេស នៅពេលដែលចក្រភពអង់គ្លេសមានទំនាក់ទំនងជិតស្និទ្ធ ហើយជាសមាជិករបស់ប្លុកនេះក្នុងរយៈពេល ៤៥ ឆ្នាំ។ ទន្ទឹមនឹងនេះ លោកបានចាត់ទុកថា "នៅតែមានឱកាសដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ" ហើយ "ប្រការនេះអាស្រ័យទៅលើមិត្តភក្តិនិងដៃគូ ដែលអាចទទួលយកបាន" ផងដែរ៕

ប្រតិកម្មទៅវិញ