នាយករដ្ឋមន្រ្តីអង់គ្លេសទទួលបានការគាំទ្ររបស់សមាជិកសភានៃគណៈបក្សអភិរក្សនិយម

Chia sẻ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ១៩២២ នាថ្ងៃទី២៤ ខែតុលា នាយក រដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានបញ្ចុះបញ្ចូលប្រកបដោយជោគ ជ័យអោយសមាជិកសភានៃគណៈបក្សអភិរក្សនិយមគាំទ្រផែនការ Brexit បន្ទាប់ ពីឆ្លើយការសួរដេញដោលរបស់សមាជិកសភាទាំងនេះស្ដីពីក្ដីព្រួយបារម្ភរបស់ពួកគេពាក់ព័ន្ធដល់លទ្ធភាពដែល Brexit ត្រូវផ្អាកដោយសារមិនទទួលបានកិច្ច ព្រមព្រៀងជាមួយ EU។
អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស្រី Amber Rudd ចាត់ទុកថា ថ្នាក់ដឹកនាំអង់គ្លេសរូបនេះបានថ្លែងយ៉ាងស្មោះត្រង់និងគួរឲ្យរំភើប ចិត្តអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីផ្ទាល់ខ្លួន ក្នុងដំណើរការចរចា Brexit ជាមួយ EU ដើម្បីផលប្រយោជន៍ជាតិ។ ហេតុដូច្នេះហើយ លោកស្រី May បាន បញ្ចុះបញ្ចូលសមាជិកសភានៃគណៈបក្សអភិរក្សនិយមប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ