នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំបក្សនិងរដ្ឋ

Chia sẻ

(VOVWORLD) - ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំឆ្លូវត្រីស័ក២០២១ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីប្រចាំការ លោក Truong Hoa Binh បានអញ្ជើញទៅអុជធូបតាមប្រពៃណីរបស់ប្រជាជាតិដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំរបស់បក្សនិងរដ្ឋ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់ដឹកនាំបក្សនិងរដ្ឋ - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធប្រធានក្រុមប្រឹក្សារដ្ឋ
លោក Vo Chi Cong។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ ប្រធានក្រុមប្រឹក្សារដ្ឋលោក Vo Chi Cong ដែលជាអ្នកបដិវត្តន៍បានចូលរួមកម្លាំង យុវជនកុម្មុយនិស្តចាប់តាំងពីឆ្នាំ១៩៣០ ហើយដឹកនាំប្រជាជនក្រោកឈរឡើង ដណ្ដើមយករដ្ឋអំណាចនៅ Quang Nam – Da Nang កាលពីខែមីនាឆ្នាំ១៩៤៥។ លោកនាយករដ្ឋមន្រ្តីក៏បានទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោក Nguyen Van Linh ដែលជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចាប់ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩១ ហើយអុជ ធូបរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋលោក Le Duc Anh ផងដែរ។
មុននោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទៅអុជធូបរំលឹក វិញ្ញាណក្ខ័ន្ធលោក Pham Hung ដែលជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីដើមដំបូងនៃសម័យ កាលផ្លាស់ប្ដូរថ្មី ហើយជាអ្នកដែលយកចិត្តទុកដាក់ពិសេសដល់ការកែលម្អសកម្មភាព ប្រតិបត្តិច្បាប់របស់រដ្ឋាភិបាល សំដៅកសាងរដ្ឋាភិបាលឲ្យបានសកម្មនិងរឹងមាំ។ លោកនាយករដ្ឋមន្រ្តីក៏បានទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយករដ្ឋមន្រ្តី លោក Phan Van Khai ដែលជាអ្នកមានការចូលរួមចំណែកដ៏សែនសំខាន់ជាច្រើនក្នុងការផ្លាស់ប្ដូរ ថ្មីផ្នែកច្បាប់និងសមាហរណកម្មរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ