នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក An Lao។ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី២១ វិច្ឆិកា នៅស្រុក An Lao ទីក្រុង ហាយហ្វុង នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូសមាជិកសភា ទីក្រុង ហាយហ្វុង បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត នៅទីក្រុង ដើម្បីជម្រាបជូនពីលទ្ធផលនៃសម័យប្រជុំលើកទី១០ រដ្ឋសភា នីតិកាល ទី១៤។
ចែករំលែកជាមួយអ្នកបោះឆ្នោតអំពីស្ថានភាពក្នុងស្រុក លោកនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថា នៅពេលអញ្ជើញចូលរួមព្រឹត្តិការណ៍ពហុភាគី នានាពេលចុងក្រោយនេះ រូបលោកផ្ទាល់មានមោទនភាពយ៉ាងខ្លាំងដោយបាន ចែករំលែកពីជោគជ័យរបស់វៀតណាមក្នុងការអនុវត្តគោលដៅដើរទន្ទឹមគ្នាទាំងពីរនោះគឺ៖ គ្រប់គ្រងជម្ងឺរាតត្បាត Covid-19 យ៉ាងល្អផង ហើយជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចផង។ ជោគជ័យនោះគឺអាស្រ័យដោយមានការដឹកនាំដ៏ ត្រឹមត្រូវរបស់បក្សនិងសាមគ្គីភាព ការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ ស្រទាប់។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបន្ថែមទៀតថា៖
“ការងារសំខាន់ដែលយើងសម្រេចបាននោះគឺការគ្រប់គ្រងជម្ងឺរាត ត្បាត Covid-19។ យើងបានប្រយុទ្ធប្រឆាំងនឹងជម្ងឺដូចនឹងប្រយុទ្ធប្រឆាំងនឹង ខ្មាំងសត្រូវដែរ។ នាថ្ងៃទី២០ វិច្ឆិកា នៅពេលអញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូល APEC ខ្ញុំមានមោទនភាពខ្លាំងណាស់ ដោយសារវៀតណាមអាចគ្រប់គ្រង ជម្ងឺរាតត្បាតយ៉ាងល្អប្រពៃផង ហើយនៅតែទទួលបានកំណើនសេដ្ឋកិច្ច ផង។ នេះជាការខិតខំប្រឹងប្រែងដ៏ធំធេង។ គិតរហូតដល់ដំណាច់ខែវិច្ឆិកា យើងទទួលបានអតិរេកពាណិជ្ជកម្មជិត២០ ពាន់លានដុល្លាអាមេរិក”៕