នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី វៀតណាម (នៅកណ្ដាល) កម្ពុជា (ខាងស្ដាំ) និងឡាវ ជួបធ្វើការនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥នៅទីក្រុងបាងកក (រូបថត៖ chinhphu.vn) |
នៅក្នុងជំនួបធ្វើការជាមួយសមភាគីកម្ពុជានិងឡាវ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏វិជ្ជមាន នៃទំនាក់ទំនងជាអ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបីនាពេលថ្មីៗនេះ ហើយស្នើអោយប្រទេសទាំងបីជំរុញ យុទ្ធសាស្ត្រ កម្មវិធីសហប្រតិបតិ្តការនិងការតភ្ជាប់រវាងប្រទេសទាំងបី នៅអនុតំបន់ ទន្លេមេគង្គក៏ដូចជាជាមួយដៃគូផ្សេងៗទៀត ព្រមទាំងសម្ដែងនូវគោលបំណងថា ប្រទេសទាំងបីនឹងជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីរក្សារឹងមាំនូវសន្តិភាព ស្ថិរ ភាព ឯករាជ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច។ នាយករដ្ឋមន្រ្តីទាំងបីបានពិភាក្សាអំពី ភារកិច្ចអាទិភាពក្នុងការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ការជំរុញពាណិជ្ជ កម្មវិនិយោគ សំដៅលើកស្ទួយជីវភាពរស់នៅសម្រាប់ប្រជាជនក្នុងតំបន់ត្រី កោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីវៀតណាមនិងចិន (រូបថត៖ chinhphu.vn) |
នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang ភាគីទាំងពីរបានសង្កត់ធ្ងន់លើការគោរពយ៉ាងខ្លាំងក្លានូវការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន អោយមាន ការរីកចម្រើនប្រកបដោយស្ថិរភាពនិងចីរភាព។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគោរពហើយមានគោល បំណងចង់ជំរុញទំនាក់ទំនងវៀតណាម-ចិន។ ចំណែកឯនាយករដ្ឋមន្រ្តីលោក Li Keqiang វិញក៏បានអះអាងថា ចិនគោរពជាពិសេសនូវទំនាក់ទំនងជាមួយវៀត ណាម ហើយត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើច្រើនវិស័យ។
ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើ អោយភាគីទាំងពីរគ្រប់គ្រងការខ្វែងគំនិតអោយបានល្អ មិនទុកអោយប៉ះពាល់ ដល់ទំនាក់ទំនងទ្វេភាគី រក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយោគយល់គ្នារួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ កិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តណែនាំដល់ការ ដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន ប្រកាន់យ៉ាងខ្ជាប់នូវការដោះស្រាយ បញ្ហាដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ហើយដោះស្រាយអោយបានល្អនូវបញ្ហានេសាទនិងអ្នក នេសាទ។ លោក Nguyen Xuan Phuc បានស្នើអោយចិនគោរពសកម្មភាពសេដ្ឋ កិច្ចសមុទ្រដ៏ធម្មតា ស្របនឹងច្បាប់អន្តរជាតិរបស់វៀតណាម ហើយអះអាងថា វៀតណាមនឹងប្រកាន់យ៉ាងខ្ជាប់នូវកិច្ចការពារអធិបតេយ្យភាព ដែនដី និងកោះ សមុទ្រតាមច្បាប់អន្តរជាតិ។ ចំណែកឯភាគីចិនបានអះអាងនូវគោលបំណងចង់ គ្រប់គ្រងការខ្វែងគំនិតនៅសមុទ្រអោយបានល្អ មិនទុកអោយប៉ះពាល់ដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរនោះឡើយ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva |
ទទួលជួបអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃ ខ្ពស់ចំពោះមនោសញ្ចេតនានិងការជួយឧបត្ថម្ភរបស់លោកស្រីក៏ដូចជា IMF និង ធនាគារពិភពលោកសម្រាប់វៀតណាម ហើយស្នើអោយ IMF បន្តជួយឧបត្ថម្ភ វៀតណាមក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍ ការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច និងធ្វើ ទំនើបកម្មការគ្រប់គ្រងសេដ្ឋកិច្ចផងដែរ។ លោកស្រី Georgieva បានអះអាងថា IMF ចាត់ទុកវៀតណាមជាគំរូកំណើនដ៏ខ្លាំងក្លាដែលដើរទន្ទឹមនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយជីវភាពរស់នៅ សម្រាប់ប្រជាជន។
នៅក្នុងជំនួបជាមួយព្រះអង្គម្ចាស់អង់គ្លេស Andrew ឌុចតំបន់ York នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា ព្រះអង្គម្ចាស់ នឹងបន្តជួយឧបត្ថម្ភដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស ក៏ដូចជាការអភិវឌ្ឍរបស់វៀតណាមលើច្រើនវិស័យ ក្នុងនោះមានការ ជំរុញចលនាចាប់ផ្ដើមអាជីវកម្ម អនុវត្តបច្ចេកវិទ្យាក្នុងអាជីវកម្ម ផលិតកម្ម កិច្ចការ ពារបរិស្ថាននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមតំបន់។ រីឯខ្លួនវិញ ព្រះអង្គ ម្ចាស់អង់គ្លេសបានសន្យាថា នឹងរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍទំនាក់ ទំនងអង់គ្លេស-វៀតណាម តាមរយៈសកម្មភាពជាក់ស្ដែង ជាពិសេសគឺក្នុងឆ្នាំ ប្រធានអាស៊ាន២០២០របស់ វៀតណាម៕