នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមពីធី​សម្ពោធ​កាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ស្ពាន Hoang Van Thu

Chia sẻ
(VOVWORLD) -នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ ស្ពាន Hoang Van Thu និងជួយសម្រួលដល់ការអភិវឌ្ឍន៍មណ្ឌលទីក្រុងទន្លេ Cam ភាគខាងជើង -ជាគម្រោងមួយ ដែលត្រូវបាននាយករដ្ឋមន្ត្រី អនុម័ត។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមពីធី​សម្ពោធ​កាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ស្ពាន Hoang Van Thu - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ១៥ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពីធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ស្ពាន Hoang Van Thu ដែលជាសំណង់គមនាគមន៍ពិសេស ត្រូវបានសាងសង់ឆ្លងទន្លេ Cam នៃទីក្រុង Hai Phong។ ស្ពាន Hoang Van Thu មានដើមទុនវិនិយោគសរុបជាង ២១៧០ ពាន់លានដុង។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ ស្ពាន Hoang Van Thu និងជួយសម្រួលដល់ការអភិវឌ្ឍន៍មណ្ឌលទីក្រុងទន្លេ Cam ភាគខាងជើង -ជាគម្រោងមួយ ដែលត្រូវបាននាយករដ្ឋមន្ត្រី អនុម័ត។ ដូច្នោះហើយ ទីក្រុងគប្បីត្រិះរិះអំពីជំហានជាក់ស្ដែង ដើម្បីបង្កើត និងពង្រីកទីក្រុងតាមការកំណត់។

សូមគូសបញ្ជាក់ថា ស្ពាននេះ ត្រូវបានរចនានិងសាងសង់ឡើងដោយវិស្វករនិងអ្នកម៉ៅការវៀតណាម។ ទោះបីជាបរិមាណការងារច្រើនក៏ដោយ ប៉ុន្តែសំណង់នេះត្រូវបានសម្រេចជាស្ថាពរក្នុងរយៈពេល ២ ឆ្នាំតែប៉ុណ្ណោះ ដោយធានាបាននូវបច្ចេកទេសខ្ពស់ សោភ័ណភាព និងស្ថាបត្យកម្ម។ ប្រការនេះបានសរឲ្យឃើញនូវការរីកចម្រើននៃផ្នែកគមនាគមន៍ ដឹកជញ្ជូនរបស់វៀតណាមក៏ដូចជារបស់ទីក្រុង Hai Phong ផង ដែរ៕

ប្រតិកម្មទៅវិញ