នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីរំលឹកខួប (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី១ ខែឧសភា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៣០ទិវា បង្កើតសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនា គមន៍យោធា (Viettel) (ថ្ងៃទី១ ខែ មិថុនា ឆ្នាំ១៩៨៩ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩)។
ក្រោយរយៈពេល៣០ឆ្នាំ Viettel បានក្លាយទៅជាក្រុមហ៊ុនមួយក្នុងចំណោម ៣០ក្រុមហ៊ុនទូរគមនា គមន៍ធំបំផុតលើពិភពលោក ហើយស្ថិតនៅក្នុងក្រុម ពាណិជ្ជសញ្ញាចំនួន៥០០ដែលមានតម្លៃធំបំផុតទូទាំងពិភពលោកផងដែរ។ Viettel បានមានវត្តមាននៅប្រទេសចំនួន១៧ ដែលក្នុងនោះបណ្ដាក់ទុននិងធ្វើ អាជីវកម្មនៅទីផ្សារបរទេសចំនួន១០ ដោយទទួលបានប្រាក់ចំណូលចំនួន១០ ពាន់លានដុល្លាអាមេរិកជាប្រចាំឆ្នាំ ដែលស្មើរនឹង៣%នៃ GDP របស់វៀតណាម។
អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍនៃសម្ព័ន្ធក្រុមហ៊ុន Viettel ដែលផ្តោតទៅលើវិស័យទូរគមនាគមន៍និងការតភ្ជាប់ខាងឌីជីថល។ លោក នាយករដ្ឋមន្រ្តីបានអះអាងថា Viettel ជាសាក្ខីភាពដ៏រស់រវើកអំពីប្រសិទ្ធភាពនិង តួនាទីសំខាន់របស់សហគ្រាសរដ្ឋក្នុងវិស័យសេដ្ឋកិច្ចសង្គមសំខាន់ៗរបស់ ប្រទេសជាតិ៕