នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VGP) |
អញ្ជើញចូលរួមនិងថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ពិធីបើកសម្ពោធប្រព័ន្ធទិន្នន័យជាតិស្ដីពីចំនួនប្រជាជន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់យើងក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល ដោយបង្កើតឡើងមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងចំនួនប្រជាជនតាមវិធីទំនើប ឆ្លើយតបនឹងតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ។ យើងជឿជាក់ថា ប្រព័ន្ធទិន្នន័យជាតិស្ដីពីចំនួនប្រជាជននឹងចូលរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគអាជីវកម្មឲ្យកាន់តែអំណោយ ផលសម្រាប់ប្រជាជននិងសហគ្រាស កាត់បន្ថយការចំណាយប្រាក់សម្រាប់ប្រជាជននិងសហគ្រាស លើកកំពស់ផលិតភាពពលកម្មរបស់វៀតណាម ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធសាស្ត្រប្រទេសឌីជីថលរបស់វៀតណាមផងដែរ”៕