នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ វិនិយោគសម្រាប់គោលនយោបាយសង្គមគឺវិនិយោគសម្រាប់ការអភិវឌ្ឍ

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់នូវទស្សនៈ ថា មនុស្សជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍ ហើយការធានាគោល នយោបាយត្រូវតែបានកសាងនិងអនុវត្តឲ្យបានស្របទៅតាមការអភិវឌ្ឍ សេដ្ឋកិច្ច។ ការវិនិយោគសម្រាប់គោលនយោបាយសង្គមគឺជាការវិនិយោគ សម្រាប់ការអភិវឌ្ឍដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ វិនិយោគសម្រាប់គោលនយោបាយសង្គមគឺវិនិយោគសម្រាប់ការអភិវឌ្ឍ - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី២៤មីនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបការ អនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម ៥ នីតិកាលទី១១ ស្ដីពីបញ្ហាមួយចំនួន ជុំវិញគោលនយោបាយសង្គមដំណាក់កាលឆ្នាំ២០១២-២០២០។ ថ្លែងនៅ ទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ត្រូវតែលុបបំបាត់ភាពក្រីក្រ យ៉ាងពេញលេញសម្រាប់មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយផ្ដោតសំខាន់ទៅលើក្រុមអ្នកក្រីក្របំផុតនិងតំបន់ក្រីក្របំផុត។ ជាពិសេស ក្នុងពេលវេលាដ៏លំបាកដោយសារជំងឺ Covid-19 នា បច្ចុប្បន្ន ត្រូវការគិត ដល់កញ្ចប់ជំនួយឧបត្ថម្ភជាតិអំពីសន្តិសុខសង្គម ដែលមានលក្ខណៈពិត ជាក់ស្ដែងចំពោះពលករ។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់នូវទស្សនៈ ថា មនុស្សជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍ ហើយការធានាគោល នយោបាយត្រូវតែបានកសាងនិងអនុវត្តឲ្យបានស្របទៅតាមការអភិវឌ្ឍ សេដ្ឋកិច្ច។ ការវិនិយោគសម្រាប់គោលនយោបាយសង្គមគឺជាការវិនិយោគ សម្រាប់ការអភិវឌ្ឍដែរ។

        គោលនយោបាយសង្គមត្រូវធានាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន គ្រប់ជ្រុងជ្រោយ ជាពិសេសគឺលើកកំពស់គុណភាពអភិវឌ្ឍរបស់មនុស្ស បង្កើតការងារធ្វើដ៏ល្អនិងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូប។ គ្រប់គ្រងឲ្យ បានល្អថែមទៀតនូវគម្លាតរវាងអ្នកមាននិងអ្នកក្រីក្រ បន្ធូរបន្ថយវិសមភាព សង្គម។ ក្នុងបដិវត្តន៍៤.០និងស្ថានភាពនាបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តី ចាត់ទុកថា ត្រូវផ្ដោតសំខាន់ទៅលើការងារបណ្ដុះបណ្ដាល ប្រើប្រាស់ឲ្យ មានប្រសិទ្ធភាពនូវប្រភពធនធានដែលមានសមត្ថភាព គុណភាពខ្ពស់ អភិវឌ្ឍទីផ្សារពលករឲ្យបានទំនើបនិងសមាហរណកម្ម។ ទន្ទឹមនឹងនោះគឺ អភិវឌ្ឍប្រព័ន្ធធានារ៉ាប់រងសង្គមយ៉ាងសម្បូរបែប ទំនើប សមាហរណកម្ម ឆ្ពោះទៅរកការធានារ៉ាប់រងសម្រាប់ប្រជាជនទាំងមូល ជាពិសេសគឺការធានា រ៉ាប់រ៉ង់សង្គមស្ម័គ្រចិត្តចំពោះវិស័យកសិកម្ម និងពលករមិនមែនផ្លូវការ៕

ប្រតិកម្មទៅវិញ