នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានជំនួបធ្វើការជាមួយសមាគមឱសថវៀតណាម

Chia sẻ
(VOV)_នារសៀលថ្ងៃទី ២៩​ មិនា  នៅទីក្រុងហា
ណូយ នៅជំនួបធ្វើការជាមួយ​សមាគមឱសថវៀតណាម
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះ​អាង
ច្បាស់​អំពីសក្ដានុភាពដ៏ធំធេង និងលក្ខណៈងាយស្រួល
សំដៅអភិវឌ្ឍ រុក្ខជាតិឱសថ​នៅវៀតណាម ដែលជាប្រទេស
ត្រូពិច និងមានព្រៃភ្នំច្រើនទៀតផង។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានជំនួបធ្វើការជាមួយសមាគមឱសថវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានជំនួបធ្វើការជាមួយសមាគមឱសថវៀតណាម(Vũ Dũng/ VOV)

(VOV)_នារសៀលថ្ងៃទី ២៩​ មិនា  នៅទីក្រុងហាណូយ នៅជំនួបធ្វើការជាមួយ​សមាគមឱសថវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះ​អាងច្បាស់​
អំពីសក្ដានុភាពដ៏ធំធេង និងលក្ខណៈងាយស្រួលសំដៅអភិវឌ្ឍ រុក្ខជាតិឱសថ​នៅវៀត
ណាម ដែលជាប្រទេសត្រូពិច និងមានព្រៃភ្នំច្រើនទៀតផង។ នាយករដ្ឋមន្រ្តីបានលើក
ច្បាស់អំពីទស្សនៈសម្រាប់ការអភិវឌ្ឍន៍ឱសថគឺមកពីតម្រូវការទីផ្សារ ហើយយករវិស័យ
សេដ្ឋកិច្ចឯកជន ដែលរួមមាន​អង្គភាព​អាជីវកម្មឯកជន​និងគ្រួសារជាកម្លាំងជំរុញការ
អភិវឌ្ឍន៍។

          នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យ​បណ្ដា​ក្រសួង ស្ថាប័ន
ដើម្បីរៀបចំសន្និសីទថ្នាក់ជាតិស្ដីអំពីការអភិវឌ្ឍឱសថនាខែមេសា ២០១៧​ខាងមុខនេះ។
 នាយករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា សន្និសីទនេះ​មាន​សារៈ​សំខាន់យ៉ាងខ្លាំងសម្រាប់
ប្រជាជននិងការអភិវឌ្ឍន៍ រុក្ខជាតិឱសថនៅវៀត​ណាមទៀតផង៕

ប្រតិកម្មទៅវិញ