នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា យ៉ិនសិន Ngoc Linh នឹងគូសសញ្ញាថ្មីក្នុងប្រវត្តិសាស្រ្តសម្រាប់ឧស្សាហកម្មឱសថវៀតណាម

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ២០ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរ ការតាំងពិព័រណ៍ “បេតិកភណ្ឌវប្បធម៍ យ៉ិនសិន Ngoc Linh Kon Tum - រតនៈសម្បត្តិធម្មជាតិ” នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិហាណូយ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា យ៉ិនសិន Ngoc Linh នឹងគូសសញ្ញាថ្មីក្នុងប្រវត្តិសាស្រ្តសម្រាប់ឧស្សាហកម្មឱសថវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ chinhphu.vn)

អញ្ជើញថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគោលគំនិត រួមទាំងការសម្របសម្រួលរបស់ក្រ សួងវប្បធម៌ កីឡានិងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនខេត្ត Kom Tum ក្នុងការនាំមកនូវបេតិកភណ្ឌវប្បធម៌និងផលិតផលរបស់ខេត្ត រួមមាន យ៉ិនសិន  Ngoc Linh មកដាក់តាំងបង្ហាញនៅរដ្ឋធានីហាណូយ នាប៉ុន្មានថ្ងៃដើមឆ្នាំ២០១៩នេះ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា យ៉ិនសិន Ngoc Linh នឹងគូសសញ្ញាថ្មីក្នុងប្រវត្តិសាស្រ្តសម្រាប់ឧស្សាហកម្មឱសថវៀតណាម - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញកាត់ខ្សែបូរ បើកកាតាំងពិព័ណ៌ បេតិកភណ្ណវប្បធម៌ យ៉ិនសិន Ngoc Linh Kon Tum 

ដើម្បីនាំយ៉ិនសិន Ngoc Linh ឲ្យក្លាយជា រតនៈសម្បត្តិរបស់ជាតិ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាំបាច់ត្រូវមានយុទ្ធសាស្រ្តជាក់ស្តែងអំពីការផ្សព្វផ្សាយ ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ក្នុងនោះមានទាំងការទាក់ ទាញការចាប់ផ្តើមអាជីពនិងពង្រីកនូវតួនាទីស្នូលរបស់អាជីវកម្ម។ នា យករដ្ឋមន្ត្រីបានជឿជាក់និងសង្ឃឹមថា៖ យ៉ិនសិន Ngoc Linh នឹងក្លាយទៅជាសញ្ញាសម្គាល់ថ្មីមួយ នៅក្នុងឧស្សាហកម្មឱសថ ដើម្បីនាំខេត្ត Kon Tum និង Quang Nam ក្លាយទៅជាទីកន្លែងទាក់ទាញរបស់វៀតណាម៕

ប្រតិកម្មទៅវិញ