នៅរដ្ឋធានីរដ្ឋបាល Nay Pyi Taw លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint, ជួបពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi និងជួប សន្ទនាជាមួយប្រធានរដ្ឋសភាលោក T Khun Myat។ ក្នុងជំនួបទាំងអស់នេះ ភាគី មីយ៉ាន់ម៉ាបានទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូ ដោយពិធីការរាក់ទាក់កក់ក្តៅបំផុត។ អមដំណើរលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Minh Khoi បានវាយតម្លៃថា៖
“ប្រទេសមិត្តទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូវៀតណាមដ៏ឧឡារិកណាស់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការស្រឡាញ់រាប់អាន និងការស្វាគមន៍រួសរាយរាក់ទាក់របស់លោកប្រធានាធិបតីនិងថ្នាក់ដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា។ អាចនិយាយបានថា សារក្នុងដំណើរទស្សនកិច្ចនោះគឺថាប្រទេសវៀតណាមនិងមីយ៉ាន់ម៉ាគឺជាប្រទេសពីរដែលមានប្រពៃណីយូរលង់ណាស់មកហើយ ពោលគឺ តាំងពីជំនាន់លោកប្រធានហូជីមិញនិងមេដឹកនាំលោក Ong San។ យើងជឿជាក់និងរីករាយយ៉ាងខ្លាំងចំពោះការអភិវឌ្ឍបែបនេះនៅក្នុងទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ា”។
ទន្ទឹមនឹងការរឹតចំណងមិត្តភាពនិងប្រពៃណីរវាងប្រទេសទាំងពីរមក លទ្ធផលដ៏សំខាន់មួយទៀតគឺភាគីទាំងពីរឯកភាពគ្នា ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះផងដែរ។
រួមជាមួយនឹងការឯកភាព សហប្រតិបត្តិការការគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាតំបន់និងអន្តរជាតិដែលមានមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះ មីយ៉ាន់ម៉ាបានគាំទ្រនិងសហប្រតិបត្តិការនៅពេលដែល វៀតណាមធ្វើជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អាចនិយាយបានថា ដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ារបស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលបានជោគជ័យយ៉ាងខ្លាំង រួមចំណែកពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឯក ភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង លើវិស័យជាច្រើន តាមរយៈឯក សារសហប្រតិបត្តិការជាក់ស្តែង៕