នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២៨ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី - ảnh 1 កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នៅសឹង្ហបុរី

រាល់លទ្ធផលវិជ្ជមានដែលទទួលបានក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងបើកចេញទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងសឹង្ហបុរី រួមចំណែកជំរុញភាពរឹងមាំនិងនវានុវត្តន៍របស់អាស៊ាន។ អនុរដ្ឋមន្រ្តីការបរទេសលោក Le Quoc Dung បានវាយតំលៃថា៖

        “ក្រៅពីវិស័យសហប្រតិបតិ្តការជាប្រពៃណីមួយចំនួនដូចជាវិស័យអេឡិច ត្រូនិក តម្បាញកាត់ដេរ និងកែច្នៃនោះ គឺភាគីទាំងពីរបានប្ដេជ្ញាចិត្តសហការគ្នាលើវិស័យផ្សេងៗទៀតដែលមានការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជាច្រើនជាង និងនាំមកនូវតំលៃបន្ថែមខ្ពស់ជាងដែរ។ នោះគឺវិស័យថាមពលថ្មី ថាមពលកកើតឡើងវិញ”។

        ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចំណាយពេលវេលាជាច្រើនដើម្បីពន្លឿនពាណិជ្ជកម្មនិងការវិនិយោគ ដោយអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៦រវាងសហគ្រាសនៃប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc អះអាងថា វៀត ណាមកំពុងស្វាគមន៍វិនិយោគិនសឹង្ហបុរីនាពេលខាងមុខ។

        “វៀតណាមកំពុងខំប្រឹងប្រែងកសាងខឿនសេដ្ឋកិច្ចចាប់ផ្ដើមអាជីពដោយភាពច្នៃប្រឌិត ដែលបង្កើតឡើងឱកាសជាច្រើនសំរាប់វិនិយោគិនមកចាប់ផ្ដើមអាជីពនៅវៀតណាម។ រដ្ឋាភិបាលវៀត ណាមសន្យានឹងជួយឧបត្ថម្ភនិងបង្ក លក្ខណៈងាយស្រួលសំរាប់ការផ្ដួចផ្ដើមគំនិតចាប់ផ្ដើមអាជីព គាំពារសិទ្ធិកម្មសិទ្ធិបញ្ញាដែលបានចែងក្នុងច្បាប់កម្មសិទ្ធិបញ្ញាវៀតណាម ក៏ដូចជាក្នុងកិច្ចព្រមព្រៀង FTA នានាដែលវៀតណាមជាសមាជិកផងដែរ”។

        ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្រោមប្រធានបទ “ភាពរឹងមាំនិងនវានុវត្តន៍របស់អាស៊ាន”។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានអះអាងថា ភាពរឹងមាំរបស់អាស៊ានគួរតែបានពូនជ្រុំនិងអភិវឌ្ឍនៅលើសសរទ្រូងទាំង៣ដែលក្នុងនោះការរក្សាសាមគ្គីភាព ឯកភាពនិងតួនាទីជាមជ្ឈមណ្ឌលរបស់ អាស៊ានមានអត្ថន័យគន្លឹះ៕

ប្រតិកម្មទៅវិញ