នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសន្និសីទ |
ចំពោះភារកិច្ចក្នុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយ ក្រសួងយុត្តិធម៌ ចាំបាច់ត្រូវមានដំណោះស្រាយលោតផ្លោះដើម្បីសម្រេចបាននូវ លទ្ធផលដ៏ល្អជាងបើធៀបនឹងឆ្នាំ២០១៨។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖
“ដោយមុខងារ តួនាទីនិងភារកិច្ចដែលត្រូវបានប្រគល់ជូន ក្រសួងយុត្តិធម៌ ត្រូវផ្ដោតទៅលើការកសាងនិងកែលម្អប្រព័ន្ធច្បាប់អោយកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ នេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចលោតផ្លោះយុទ្ធសាស្ត្រទាំង៣ ហើយក្រសួងយុត្តិធម៌នឹងជាអ្នកដឹកនាំ ជាស្ថាប័នទទួលខុសត្រូវក្នុងការធានា លក្ខណៈឯកភាព លក្ខណៈស្របច្បាប់ និងលក្ខណៈអាចធ្វើបាននៃច្បាប់។ លើសពីនេះទៅទៀត ក្រសួងយុត្តិធម៌ក៏ជាអ្នកចាំទីរបស់រដ្ឋាភិបាលចំពោះបញ្ហាគតិយុត្តអន្តរជាតិនានា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជាតិ”។
លោកនាយករដ្ឋមន្រ្តីក៏សំណូមពរអោយក្រសួងយុត្តិធម៌ធ្វើសេនាធិការជូន រដ្ឋាភិបាលសំដៅកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មដើម្បីឆ្ពោះទៅរកបទ ដ្ឋាន OECD បង្កលក្ខណៈងាយស្រួលសម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រកបដោយ នវានុវត្តន៍នៅវៀតណាម ផងដែរ៕