នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំបូកសរុបរយៈ ពេល៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយនិងសារាចរណ៍របស់រដ្ឋាភិបាលស្ដីពីការរៀបចំ ផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍ លើកកំពស់ប្រសិទ្ធភាព សកម្មភាពរបស់ក្រុមហ៊ុនកសិ-រុក្ខកម្ម។
យោងតាមរបាយការណ៍នៅកិច្ចប្រជុំនេះបានអោយដឹងថា នាបច្ចុប្បន្ននៅតែ មានក្រុមហ៊ុនចំនួន២៧ក្នុងចំណោមក្រុមហ៊ុនទាំង២៥៦ដែលមិនទាន់រៀបចំ សកម្មភាពតាមគំរូថ្មី។ រដ្ឋាភិបាលខិតខំប្រឹងប្រែងនឹងសម្រេចជាស្ថាពរនូវការងារ រៀបចំនេះនាឆ្នាំ២០២០។ តាមការកំណត់នៃច្បាប់ថា ក្រុមហ៊ុនកសិ-រុក្ខកម្ម ត្រឹម តែទាក់ទាញម្ចាស់ភាគហ៊ុនយុទ្ធសាស្ត្រ នាពេលដែលអត្រាភាគហ៊ុនរបស់រដ្ឋ ច្រើនជាង៥១%ប៉ុណ្ណោះ ប៉ុន្តែតំបន់ជាច្រើនបានលើកសំណើរអោយកាត់បន្ថយ អត្រានេះ។ បញ្ហាមួយទៀតដែលតំបន់ជាច្រើនបានលើកឡើងនោះគឺ ត្រូវតែ កំណត់ឡើងវិញនូវសភាពការណ៍ដីធ្លីរបស់បណ្ដាក្រុមហ៊ុនកសិ-រក្ខកម្ម ក៏ដូចជា ទ្រព្យសម្បត្តិលើដីធ្លីនោះផងដែរ។ ចំពោះស្ថានភាពនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំថា៖
“បណ្ដាតំបន់ត្រូវតែស្រាយបំភ្លឺនូវបញ្ហានេះ។ ប្រសិនបើមិនវាស់ មិនវាយតម្លៃ នោះគឺធ្វើយ៉ាងម៉េចដើម្បីបែងចែកចំណែកណាជូនចំពោះរដ្ឋ ចំណែកណាចំពោះ ប្រជាជន។ ក្រៅពីនោះ នៅតែមានការរក្សាទុកដីធ្លី ខណៈដែលប្រជាជនមិនមាន ដីដើម្បីធ្វើផលិតកម្ម ជាពិសេសគឺជនរួមជាតិភាគតិច។ ប្រសិនបើមិនវាស់គឺមិន ដឹងថា ចំណេញឬកង្វះខាតយ៉ាងម៉េចដើម្បីចាត់វិធានការដោះស្រាយ”៕