នាថ្ងៃទី២៦ ខែតុលា ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានចេញឯកសារ បង្ហាញមតិបញ្ជា របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្ដីពី ករណីរកឃើញសាកសពរបស់ជនអន្តោប្រវេសន៍ចំនួន៣៩នាក់នៅអង់គ្លេស ដែលក្នុងនោះអាចមានជនរងគ្រោះជនជាតិវៀតណាម។
តាមនោះ លោកនាយករដ្ឋមន្រ្តីបានប្រគល់អោយក្រសួងនគរបាល ធ្វើជាអធិបតី សហការជាមួយក្រសួងការបរទេសនិងគណៈកម្មាធិការប្រជាជន ខេត្ត Nghe An និងខេត្ត Ha Tinh ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ស្រាយបំភ្លឺរឿងហេតុអោយ បានឆាប់រហ័ស ដើម្បីមានដំណោះស្រាយដ៏សមស្រប ព្រមទាំងស៊ើបអង្កេត ករណីបញ្ជូនពលរដ្ឋវៀតណាមទៅឯបរទេសដោយខុសច្បាប់ ហើយយកមកកាត់ទោស យ៉ាងម៉ឺងម៉ាត់តាមនីតិវិធី។ លោកនាយករដ្ឋមន្រ្តីក៏បាន សំណូមពរអោយក្រសួងការបរទេស បញ្ជាស្ថានទូត វៀតណាមប្រចាំ អង់គ្លេស តាមដានក្ដាប់ជាប់សភាពការណ៍ ធ្វើការជាមួយស្ថាប័នទាក់ទិននានារបស់អង់ គ្លេសដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងករណីមានពលរដ្ឋវៀតណាម ហើយអនុវត្តវិធានការគាំពារពលរដ្ឋតាមបទបញ្ញត្តិផងដែរ។ លោកនាយក រដ្ឋមន្រ្តីបានសំណូមពរអោយបណ្ដាក្រសួងពោលខាងលើអនុវត្តភារកិច្ច យ៉ាងឆាប់ៗ ហើយរាយការណ៍ជូននាយករដ្ឋមន្រ្តីមុនថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ ២០១៩៕