នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយនាយក ADB និងឯកអគ្គរាជទូតដាណឺម៉ាកក្នុងឱកាសបញ្ចប់បេសកកម្ម

Chia sẻ
(VOVworld) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្ត
ការប្រកបដោយ ប្រសិទ្ធភាពរបស់ ADB ជាមួយវៀត
ណាមនាពេលកន្លងទៅ​ ជាពិសេសគឺក្នុង គោល
នយោបាយជួយឧបត្ថម្ភបច្ចេកទេស ប្រភពកម្លាំងសំរាប់វៀតណាមក្នុង ការអនុវត្តគោលដៅ
អភិវឌ្ឍន៍នានា។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយនាយក ADB និងឯកអគ្គរាជទូតដាណឺម៉ាកក្នុងឱកាសបញ្ចប់បេសកកម្ម - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung​ និងនាយកជាតិនៃធនាគារ អភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាមលោក Tomoyuki Kimura (រូបថត៖VNA)

(VOVworld) - នាថ្ងៃទី១៨ មិថុនា នៅជំនួបសន្ទនាជាមួយនាយកជាតិនៃធនាគារ
អភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាមលោក Tomoyuki Kimura ក្នុងឱកាស
បញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការប្រកបដោយ ប្រសិទ្ធភាព
របស់ ADB ជាមួយវៀតណាមនាពេលកន្លងទៅ​ ជាពិសេសគឺក្នុងគោលនយោបាយ
ជួយឧបត្ថម្ភបច្ចេកទេស ប្រភពកម្លាំងសំរាប់វៀតណាមក្នុង ការអនុវត្តគោលដៅ
អភិវឌ្ឍន៍នានា។រីឯខ្លួនវិញ លោក Tomoyuki Kimura បាន វាយតំលៃខ្ពស់ចំពោះ
ជោគជ័យរបស់វៀតណាមក្នុងការដោះស្រាយវិបត្តិ រក្សាស្ថិរ ភាពនៃម៉ាក្រូសេដ្ឋកិច្ច ទទួលបានអត្រាកំណើនខ្ពស់ ដោះស្រាយល្អបញ្ហាសុខុ មាលភាពសង្គម។លោក
បានអះអាងថែមទៀតថា ADB នឹងជានិច្ចកាលរួម ដំណើរជាមួយវៀតណាមលើ
មាគ៌ាអភិវឌ្ឍន៍។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយនាយក ADB និងឯកអគ្គរាជទូតដាណឺម៉ាកក្នុងឱកាសបញ្ចប់បេសកកម្ម - ảnh 2
មលោក Nguyen Tan Dung និងឯកអគ្គរាជទូតដាណឺម៉ាកលោក John Nielsen (រូបថត៖VNA)

នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ
ឯកអគ្គរាជទូតដាណឺម៉ាកលោក John Nielsen ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម
នៅវៀតណាម។លោក Nguyen Tan Dung បានឲ្យដឹងថា នាបច្ចុប្បន្នវៀតណាមបាន
ចុះហត្ថលេខានិងឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី
ជាមួយដៃគូនានា ក្នុងនោះមានEUផង។ប្រការនេះនឹងបើកចេញ យថាទស្សន៍ ឱកាសជាច្រើនសំរាប់សកម្មភាពសហប្រតិបតិ្តការវិនិយោគរវាង វៀតណាមនិង
ដាណឺម៉ាក។ឯកអគ្គរាជទូត John Nielsen បានអះអាងថា ដាណឺម៉ាកគោរពនិង
មានគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ៕

ប្រតិកម្មទៅវិញ