នាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃគណៈកម្មការ ទន្លេមេគង្គអន្តរជាតិលើកទី៣ |
ក្នុងសុន្ទរកថាដ៏សំខាន់របស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថានេះជា ឱកាសសម្រាប់ប្រទេសនានាដាក់ចេញទិសដៅសំខាន់ៗវិស័យសហប្រតិបត្តិការជាអាទិភាព ពង្រីក កិច្ចសហប្រតិបត្តិ ការទាំង ក្នុង និង ទាំងក្រៅគណៈកម្មការទន្លេមេគង្គ ដើម្បីប្រើប្រាស់ធនធានទឹក និង ធនធាន ផ្សេងៗទៀតក្នុងអាងទឹក ទន្លេមេគង្គ ប្រកបដោយ សមភាព ត្រឹមត្រូវ និង និរន្តរភាពផងដែរ។
លោក Nguyen Xuan Phuc បានឯកភាពខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំកំពូល លើកនេះ ពោលគឺថា "ការលើកកំពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និង ភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៅក្នុងអាងទន្លេ មេគង្គ - ទន្លេមេគង្គតែមួយ-ស្មារតីតែមួយ" និងលើកស្ទួយនូវលទ្ធផលនៃការផ្លាស់ប្តូរ វិទ្យាសាស្រ្តក្នុងរយៈពេល ២ ថ្ងៃ នៃដៃគូអភិវឌ្ឍន៍ និង អ្នកវិទ្យាសាស្ត្រអន្តរជាតិនានា៕