លោកនាយករដ្ឋមន្ត្រីបានស្តាប់ តំណាងកំពង់ផែ Rotterdam ឧទ្ទេសនាមអំពីគំរូប្រតិបត្តិការកំពង់ផែ។ (រូបថត៖ Vu Khuyen/VOV) |
នៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានបំណងថា ប្រទេសហូឡង់និងក្រុមហ៊ុនគ្រប់គ្រងកំពង់ផែ Rotterdam នឹងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដឹកជញ្ជូនផ្លូវសមុទ្រ និងកំពង់ផែសមុទ្រ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមហ៊ុនគ្រប់គ្រងកំពង់ផែ Rotterdam សហការជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាមបន្តសិក្សាស្រាវជ្រាវអំពីសក្តានុពលផ្នែកទីតាំងភូមិសាស្ត្រ និងបរិមាណទំនិញ របស់វៀតណាម និងតំបន់; ជាមួយនឹងមហិច្ឆតាកសាងកំពង់ផែអន្តរជាតិមួយនៅវៀតណាម ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលដឹកជញ្ជូនផ្សេងទៀតក្នុងតំបន់។
នេះជាសកម្មភាពចុងក្រោយរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់។ បន្ទាប់ពីសកម្មភាពនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្របែលហ្ស៊ិក ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU) នៅប្រទេសបែលហ្ស៊ិក៕