នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូអញ្ជើញអុជធូបនិងដាក់ផ្កានៅស្តូបអនុស្សាវរីយ៍ (រូបថត៖ chinhphu.vn) |
នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈ ប្រតិភូរដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំខេត្ត Quang Tri បានអញ្ជើញទៅអុជធូបនិងដាក់ផ្កានៅឯកេរដំណែលកំពែងបុរាណ Quang Tri។ ដំណើរទស្សនកិច្ច អុជ ធូបនិងដាក់ផ្កាលើកនេះ គឺចំទៅនឹងឱកាសនៃការរំលឹកខួបរួមសម្រាប់វីរៈបុរសនិងយុទ្ធជនពលីដែលបានលះបង់ជីវិតនៅកន្លែងប្រវត្តិសាស្ត្រនេះ ពោលគឺ ថ្ងៃទី ១៦ ខែកញ្ញាតែម្តង។ ក្នុងបរិយាកាសដ៏ឧឡារិក នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងគណៈប្រតិភូបានសម្តែងនូវការដឹងគុណដោយឥតកោះឥតត្រើយ ចំពោះវីរៈបុរសនិងយុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុភូមិ។
សូមគូសបញ្ជាក់ថានៅក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក ជួយសង្គ្រោះប្រទេសជាតិនោះ Quang Tri គឺជាតំបន់សំខាន់ ជាពិសេសដែលជាកន្លែងប្រព្រឹត្តទៅនូវការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ជាក់ស្តែងគឺការប្រយុទ្ធរយៈពេល ៨១ ថ្ងៃនិងយប់ដើម្បីការពារកំពែងបុរាណ Quang Tri (ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៧២ ដល់ថ្ងៃ១៦ ខែកញ្ញា ឆ្នាំ១៩៧២)។
ការប្រយុទ្ធដើម្បីការពារកំពែងបុរាណ Quang Tri បានចូលរួមវិភាគទានយ៉ាងសំខាន់ ដល់ជ័យជំនះនៅតុសន្និសីទប៉ារីស បង្កើតសន្ទុះសម្រាប់ការរំដោះភាគខាងត្បូងនិងការបង្រួបបង្រួមប្រទេសជាតិ។ នេះត្រូវបានគេចាត់ទុកថាជាប្រវត្តិសាស្ត្រមាសរបស់ប្រជាជាតិវៀតណាមក្នុងសតវត្សរ៍ទី ២០។ ក្នុងអំឡុងពេលប្រយុទ្ធគ្នារយៈពេល ៨១ ថ្ងៃនិងយប់ដ៏សាហាវនោះ យុទ្ធជនរាប់ពាន់នាក់បានលះបង់ជីវិតយ៉ាងក្លាហាន។ រួមជាមួយដងទន្លេ Thach Han កំពែងបុរាណ Quang Tri ត្រូវបានគេចាត់ទុកថាជា ឈាបនដ្ឋាន ២ ដែលគ្មានផ្នូរ៕