នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅអុជធូប​ទាន​រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅកេរ្តិ៍ដំណែលផ្ទះលេខ ៦៧

Chia sẻ
(VOVWORLD) - លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ ដែលទទួលបានសមិទ្ធិជាច្រើន តាំងពីសកម្មភាពរក្សា អភិរក្ស រហូតដល់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ សំដៅអនុវត្តន៍ល្អនូវការងារឧទ្ទេសនាមអំពីជិវិត បុព្វហេតុ និងគំរូសីលធម៌របស់លោកប្រធានហូជីមិញ។

ក្នុងឱកាសទទួលអំណរនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០ និងឆ្ពោះទៅពិធីរំលឹកខួបលើកទី ៩០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី ២២ ខែមករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧ ក្នុងតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅអុជធូប​ទាន​រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅកេរ្តិ៍ដំណែលផ្ទះលេខ ៦៧ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅកេរ្តិ៍ដំណែលផ្ទះលេខ ៦៧ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ ដែលទទួលបានសមិទ្ធិជាច្រើន តាំងពីសកម្មភាពរក្សា អភិរក្ស រហូតដល់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ សំដៅអនុវត្តន៍ល្អនូវការងារឧទ្ទេសនាមអំពីជិវិត បុព្វហេតុ និងគំរូសីលធម៌របស់លោកប្រធានហូជីមិញ។ ក្នុងឱកាសចូលឆ្នាំថ្មី ២០២០ នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល និងបុគ្គលិកតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋពង្រីកសមិទ្ធិដែលទទួលបានក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ខិតខំប្រឹងប្រែងសម្រេចល្អនូវរាល់ភារកិច្ច ឲ្យសក្តិសមជាអាស័យដ្ឋានក្រហមអំពី

ការអប់រំនយោបាយ សតិអារម្មណ៍ សេចក្ដីស្នេហាជាតិ និងប្រពៃណីបដិវត្តសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងជាទីកន្លែងប្រមូលផ្ដុំនូវសេចក្ដីជឿទុកចិត្ត មនោសញ្ចេតនាគោរពស្រឡាញ់របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលចំពោះលោកប្រធានហូជីមិញដ៏មហិមា៕

ប្រតិកម្មទៅវិញ