នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់ចរាចរណ៍សំខាន់ៗ នៅទីក្រុង Hai Phong

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋាន សាងសង់ខ្សែផ្លូវ និងតំបន់អភិរក្សវាលបង្គោល Cao Quy នៅឃុំ Lien Khe ស្រុក Thuy Nguyen ទីក្រុង Hai Phong។ 

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់ចរាចរណ៍សំខាន់ៗ នៅទីក្រុង Hai Phong - ảnh 1 លោកនាយរដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីកាត់ខ្សែបូរបើកឲ្យធ្វើចរាចរណ៍នៃគម្រោងវិនិយោគកសាងទីប្រសព្វ Nam Cau Binh (រូបថត៖ VGP)

អញ្ជើញថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរំលឹកឡើងវិញនូវជ័យជំនះដ៏ត្រចះត្រចង់ចំនួន៣លើកនៅលើទន្លេ Bach Dang ដោយចាត់ទុកនោះគឺជារូបភាពដ៏រស់រវើកនិងជានិមិត្តរូបនៃស្មារតីអង់អាចក្លាហានមោះមុតនិងសាមគ្គីភាពរបស់ប្រជាជាតិវៀតណាម។ាំ

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា តំបន់កេរ្តិ៍ដំណែលបុរាណវិទ្យាវាលស្រែ Cao Quy រួមជាមួយកេរ្តិ៍ដំណែលវាលបង្គោលនៃរាជវង្ស Tran ដែលត្រូវបានរកឃើញនៅតំបន់ជុំវិញ នៅខេត្ត Quang Ninh និងខេត្ត Hai Duong  គឺជាប្រភពឯកសារប្រវត្តិសាស្ត្រនិងវត្ថុតាងពិតៗ ដ៏ថ្លៃថ្លាដែលរួមចំណែកទៅក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពានរបស់ប្រជាជាតិ។ ការអភិរក្សនិងពង្រីកតម្លៃនៃកេរ្តិ៍ដំណែលបុរាណវិទ្យាវាលស្រែ Cao Quy នឹងរួមចំណែកពង្រឹងនិងពង្រីកតម្លៃបេតិកភ័ណ្ឌវប្បធម៌នៅស្រុក Thuy Nguyen និយាយដោយ ឡែកនិងទីក្រុង Hai Phong និយាយរួម។ នេះជាភារកិច្ចដ៏សំខាន់ដែលមិនត្រឹមតែមានអត្ថ ន័យខាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យអប់រំដ៏ធំធេងខាងនយោបាយ សតិអារម្មណ៍និងប្រពៃណីផងដែរ។

មុននោះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកឲ្យធ្វើចរាចរណ៍នៃគម្រោងវិនិយោគកសាងចំណុចប្រសព្វស្ពាន Binh ខាងត្បូងនៃទីក្រុង Hai Phong។ នេះជាចំណុចប្រសព្វគ្នានៃផ្លូវចែកជា ៦ ចូលក្នុងមជ្ឈមណ្ឌលទីក្រុង៕

ប្រតិកម្មទៅវិញ