នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៤ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញមក ដល់រដ្ឋធានី Bucharest នៃប្រទេសរ៉ូម៉ានី ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរូម៉ានីតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរូម៉ានី Viorica Dancila ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី - ảnh 1

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី

អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី, លោកជំទាវនិងគណៈប្រតិភូនៅឯព្រលាន្តយន្តហោះ ភាគីរូម៉ានីមានវត្តមាន រដ្ឋមន្ត្រីវប្បធម៌ Bogdan Andrei Toader, រដ្ឋលេខាធិការក្រសួងការបរទេស Monica Gheorghita, ភារធារីរូម៉ានីប្រចាំនៅវៀត ណាម Emil Ghitelescu និងថ្នាក់ដឹកនាំមួយចំនួននៃក្រសួងការបរទេស។ អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី ភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរូម៉ានីលោក Dang Tran Phong និងលោកជំទាវ រួមទាំងមន្រ្តីបុគ្គលិកស្ថានទូតនិងតំណាងសហគមន៍វៀតណាមនៅប្រទេសរ៉ូមានីផងដែរ។ ពិធីទទួលបដិសណ្ឋារកិច្ចនជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមេសា។

សូមគូសបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Viorica Dancila និងចូលរួមពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន; ចូលរួមវេទិកាធុរកិច្ចវៀតណាម - រ៉ូម៉ានី អញ្ជើញធ្វើទស្សនកិច្ចនៅខេត្ត Prahova និងជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូតនិងសហគមន៍វៀតណាមនៅប្រទេសរូម៉ានីផងដែរ។

តាមសេចក្តីរាយការណ៍បានជម្រាបមុននេះថា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសរូម៉ានី ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសានិងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋ ឆែក ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមេសា។ គោលបំណងនៃដំណើរទស្សនកិច្ចនេះទៅកាន់ប្រទេសអឺរ៉ុបចំនួនពីររបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc គឺដើម្បីធ្វើឲ្យស៊ីជម្រៅ ថែមទៀត ទំនាក់ទំនងមិត្តភាព នាំយកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរូម៉ានី; វៀតណាម - សាធារណរដ្ឋឆេកឲ្យឡើងកំពស់ថ្មី មានប្រសិទ្ធភាពនិងមាននិរន្តរភាពដើម្បីសមស្របនឹងសក្តានុពលនិងឧត្តមភាពនៃភាគីនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ