នាយករដ្ឋមន្រ្តីលោកNguyen Tan Dung ធ្វើជាអធិបតីសម័យប្រជុំលើកទី៤ គណៈកម្មាធិការជាតិស្តីអំពីបំរែបំរួលអាក

Chia sẻ

(VOVworld)-ថ្លែងមតិក្នុងសម័យប្រជុំលើកទី៤នៃ
គណៈកម្មាធិការជាតិទទួលបំរែបំរួលអាកាសធាតុដែល
ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩កុម្ភៈនៅទីក្រុងហាណូយ វៀតណាម

នាយករដ្ឋមន្រ្តីលោកNguyen Tan Dung ធ្វើជាអធិបតីសម័យប្រជុំលើកទី៤ គណៈកម្មាធិការជាតិស្តីអំពីបំរែបំរួលអាក - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung

(VOVworld)-ថ្លែងមតិក្នុងសម័យប្រជុំលើកទី៤នៃគណៈកម្មាធិការជាតិទទួលបំរែបំរួល
អាកាសធាតុដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩កុម្ភៈនៅទីក្រុងហាណូយ វៀតណាម
នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung សង្កត់ធ្ងន់ទៅលើបណ្តាបញ្ហាមាន សារៈសំខាន់និងចាំបាច់ក្នុងកម្មវិធីទប់ទល់នឹងបំរែបំរួលអាកាសធាតុរបស់ វៀត
ណាម។ លោក នាយករដ្ឋមន្រ្តីស្នើតំណាងទាំង អស់ប្រមូលផ្តុំពិភាក្សា វាយតម្លៃ
ការងារដែលសម្រេចបាន និងមិនទាន់សម្រេចបន្ទាប់នោះលើកឡើងភារកិច្ចជាក់
ស្តែង ចាត់ទុកការងារទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុជាភារកិច្ចសំខាន់រឿយ។
        តាមការវាយតម្លៃរបស់ស្ថាប័នអចិន្រ្តៃយ៍គណៈកម្មាធិការជាតិទទួលបន្ទុក បំរែបំរួលអាកាសធាតុថា នាបច្ចុប្បន្ន គោលនយោបាយច្បាប់របស់វៀតណាម អំពីបំរែបំរួលអាកាសធាតុត្រូវបានបង្កើតនិងដាក់អនុវត្តន៍ទន្ទឹមគ្នា។ ក្នុងផែនការ
សម្រាប់ឆ្នាំ២០១៤នេះ គណៈកម្មាធិការជាតិទទួលបន្ទុកបំរែបំរួលអាកាសធាតុ
 ផ្តើមគំនិតជម្រុញការដាក់អនុវត្តន៍និងកសាងយន្តការ គោលនយោបាយប្រមូល
ប្រភពកម្លាំងសម្រាប់ កំណើនពណ៍បៃតងដោយរួមផ្សំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់គ្រប់ស្ថាប័ននិងថ្នាក់មូលដ្ឋាន៕

ប្រតិកម្មទៅវិញ