នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ VGP/Nhat Bac) |
នាថ្ងៃទី ៦ ឧសភា ក្នុងជំនួបធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល ស្តីពីបញ្ហានៅសេសសល់និងត្រូវដោះស្រាយបន្ទាន់ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា ធនធានមនុស្ស គឺកត្តាសម្រេចសំខាន់បំផុត សម្រាប់បុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីមានប្រភពធនធានមនុស្ស ក្រៅពីប្រពៃណីវប្បធម៌ - ប្រវត្តិសាស្ត្រមក គឺមានតួនាទីសំខាន់របស់វិស័យអប់រំដែរ។
លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យវិស័យអប់រំនិងបណ្តុះបណ្តាល ត្រូវសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធក្នុងការអនុវត្តត្រឹមត្រូវប្រកបដោយមានប្រសិទ្ធភាពការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជាធានាសុវត្ថិភាពសុខភាពដល់សិស្សនិស្សិតនិងគ្រូ។ ទន្ទឹមនឹងនេះត្រូវមានដំណោះស្រាយដើម្បីបញ្ចប់ភារកិច្ចនៃឆ្នាំសិក្សា ជាពិសេសរៀបចំដោយប្រុងប្រយ័ត្ន និងដោយជោគជ័យនូវការប្រលងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ៕