នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបសមាគមមិត្តភាពវៀតណាម-Hiroshima (រូបថត៖ Duong Giang/TTXVN) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌-ប្រវត្តិសាស្ត្ររបស់ជប៉ុននិយាយរួម និងរបស់ខេត្ត Hiroshima និយាយដោយឡែក។ លោកបានចាត់ទុកថា Hiroshima ជានិមិត្តរូបនៃស្មារតីប្រយុទ្ធប្រឆាំងនឹងសង្គ្រាម ស្រឡាញ់សន្តិភាព; ហើយបានសម្តែងការចែករំលែកជាមួយការបាត់បង់របស់ខេត្ត Hiroshima ក្នុងសម័យសង្គ្រាម ជាមួយនឹងផលវិបាកដែលអូសបន្លាយយូរអង្វែង ទន្ទឹមនឹងនោះ ក៏បានកោតសរសើរចំពោះការឈានឡើងយ៉ាងខ្លាំងរបស់ Hiroshima ក្រោយសង្គ្រាម។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សង្ឃឹមថា បណ្តាសមាគមមិត្តភាពរបស់ Hiroshima នឹងបន្តរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយជប៉ុននិយាយរួម និងជាមួយ Hiroshima និយាយដោយឡែកឲ្យកាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធភាព។
មុននោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅជប៉ុនផដែរ។ លោកនាយករដ្ឋមន្រ្តីបាននាំសារសួរសុខទុក្ខនិងអបអរសាទរពីអគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋលោក Vo Van Thuong ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដល់សហគមន៍ជនវៀតណាមនៅជប៉ុន; សង្ឃឹមថាបងប្អូនប្រជាជននឹងបន្តរីកចម្រើននិងអភិវឌ្ឍន៍ រក្សាអត្តសញ្ញាណ ជានិច្ចកាលឆ្ពោះទៅមាតុប្រទេស៕