នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតអៀរឡង់

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី Cait Moran ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាមចូលជួបសម្តែងការគួរសម និងជម្រាបលាបញ្ចប់អាណត្តិបេសកម្មការទូតផងដែរ។  
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតអៀរឡង់ - ảnh 1 លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ឯកអគ្គរដ្ឋទូតអៀរឡង់លោកស្រី Cait Moran  (រូបថតៈ VGP/Quang Hieu)

នៅក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតអៀរឡង់ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀត ណាមប្រកបដោយជោគជ័យ ដោយរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយអៀរឡង់។ ដោយរីករាយដែលឃើញថាការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងអាណត្តិរបស់លោកស្រីឯកអគ្គរដ្ឋទូត ពោលគឺក្នុងឆ្នាំ ២០១៨ បានឈានដល់កម្រិត១,៩៣ ពាន់លានដុល្លារ កើនឡើងជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ ២០១៧។  លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអៀរឡង់និយាយរួមនិងលោកស្រីឯកអគ្គរដ្ឋទូតនិយាយដោយឡែកដែលបានជំរុញយ៉ាងសកម្មសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) និងស្នើអោយអៀរឡង់ បន្តប្រើឥទ្ធិពលដើម្បីសអ៊ឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ក្នុងឆ្នាំនេះតែម្តង។

អញ្ជើញជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតអៀរឡង់បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ចវៀតណាមដែលបានជួយគាំទ្រដើម្បីលោកស្រីអាចបំពេញភារកិច្ចរបស់ខ្លួននៅវៀតណាមប្រកបដោយជោគ ជ័យ។ លោកស្រីឯកអគ្គរដ្ឋទូត Cait Moran បានសង្កត់ធ្ងន់ថា ទោះបីមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានកិច្ចសហប្រតិ បត្តិការជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ពោលគឺ អៀរឡង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម ហើយជាមួយនឹងការគាំទ្រពីអាជ្ញាធរមានសមត្ថកិច្ចនៅវៀតណាមនោះ អៀរឡង់បានបើកការិយាល័យពាណិជ្ជកម្មនៅទីក្រុងហូជីមិញជាស្ថាពរហើយ៕

ប្រតិកម្មទៅវិញ