|
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសន្ទនា
ជាមួយអាជីវករអន្ដរជាតិ (Thống Nhất-TTXVN) |
(VOV)_នាល្ងាច ថ្ងៃទី ៣០ មិនា នៅរដ្ឋធានីហាណូយ អាជីវករចំនួនជាង ៤០ នាក់
ដែលក្នុងនោះមានមហាសេដ្ឋីជាច្រើនមកពីបណ្ដាប្រទេសនិងតំបន់លើពិភពលោក
បានអញ្ជើញចូលរួមព្រឹត្តិការណ៍ “សោភ័ណភាពវៀតណាមឆ្នាំ ២០១៧” ។ នាយករដ្ឋមន្រ្តី
លោក Nguyen Xuan Phuc បានចូលរួម ព្រឹត្តិការណ៍ពិសេសនេះសំដៅអបអរសារទនិងជួបសំណេះសំណាលជាមួយភ្ញៀវអន្តរជាតិ។តាមរយៈការធ្វើសកម្មភាពអាជីកម្មលើទូទាំងពីភព
លោករបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីកម្មពោលខាងលើនេះបានដើរតួនាទី
យ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៍សហគមន៍។នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen
Xuan Phuc មានគោលបំណងថា បណ្ដាភ្ញៀវនឹងមានពេលវេលាសម្បាយរីករាយនៅវៀត
ណាម។ ឆ្លៀតឱកាសនេះ ប្រមុខរដ្ឋាភិបាលវៀតណាមបានអញ្ជើញអាជីវករមកវៀតណាម
ដើម្បីចូលរួមព្រឹត្តិការណ៍ APEC នាចុងឆ្នាំនេះ ហើយបានអញ្ជើញភ្ញៀវអន្តរជាតិមកទស្សនា
វៀតណាមច្រើនថែមទៀតដើម្បីមានឱកាសទស្សនាភាពស្រស់ស្អាតនៃខឿនវប្បធម៌វៀត
ណាម៕