នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ៖ នឹងចាត់ការយ៉ាងតឹងរឹងនូវករណីណាដែលមិនគោរពតាមបទបញ្ជាស្តីពីការរក្សាគម្លាតក្នុងសង្គម

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ដោយសារបានអនុវត្តន៍យ៉ាងល្អនូវសារាចរលេខ១៦ នេះ បានជា លទ្ធផលទទួលបានគួរឲ្យកត់សម្គាល់ ដោយគ្រប់គ្រងបានការឆ្លងរាលដាល។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ៖ នឹងចាត់ការយ៉ាងតឹងរឹងនូវករណីណាដែលមិនគោរពតាមបទបញ្ជាស្តីពីការរក្សាគម្លាតក្នុងសង្គម - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN) 

ក្រោយរយៈពេល ១០ ថ្ងៃ នៃការអនុវត្តសារាចរណែនាំលេខ ១៦ លើទូទាំងប្រទេសមក នារសៀលថ្ងៃទី ៩ ខែមេសា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាល ដើម្បីវាយតម្លៃលើលទ្ធផលនៃការងារបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ព្រមទាំងពិភាក្សាអំពីវិធានការដើម្បីបង្កើនការប្រតិបត្តិយ៉ាងតឹងរឹងថែមទៀតនូវសារាចរដ៏មានអត្ថន័យសំខាន់នេះ។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ដោយសារបានអនុវត្តន៍យ៉ាងល្អនូវសារាចរលេខ១៦នេះ បានជា លទ្ធផលទទួលបានគួរឲ្យកត់សម្គាល់ ដោយគ្រប់គ្រងបានការឆ្លងរាលដាល។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមនុស្សគ្រប់រូប បន្តអនុវត្តន៍យ៉ាងត្រឹមត្រូវនូវបទបញ្ជា រក្សាគម្លាតសង្គម និងពាក់ម៉ាស់តាមកន្លែងសាធារណៈ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងការបរទេសនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា អនុវត្ត ន៍គោលនយោបាយសមស្របដើម្បីគាំពារពលរដ្ឋ; បង្កើនការពិនិត្យ ព្យាបាលជំងឺតាមរយៈ អ៊ីនធឺរណែត; បន្តជំរុញខ្លាំងការផលិតសំភារៈឧបក្ខាសុខាភិបាល និងចាត់ទុកថា នេះជាកាលានុវត្តភាពសម្រាប់ជំរុញវិស័យនេះផងដែរ។ រួមជាមួយគ្នានោះ គឺត្រូវបើកទូលាយថែមទៀត កិច្ចសហប្រតិបត្តិការអន្តរជាតិលើការផលិតឧបករណ៍វេជ្ជសាស្ត្រទៀតផង។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការបញ្ចប់វិធានការរក្សាគម្លាតសង្គម នឹងបានប្រកាសនៅពេលក្រោយ ដោយផ្អែកលើរបាយការណ៍វាយតម្លៃស្ថានភាពជាក់ស្តែងរបស់ក្រសួងនិងសាខាដែលពាក់ព័ន្ធ បន្ទាប់ពីថ្ងៃទី ១៥ ខែមេសាខាងមុខ៕

ប្រតិកម្មទៅវិញ