នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ធានាសន្តិសុខ សុវត្ថិភាពយ៉ាង ហ្មត់ចត់ក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ តុលា នៅទីក្រុង Da Nang ភាគកណ្ដាល វៀតណាម អនុ គណៈកម្មការសន្តិសុខនិងសុខាភិបាល APEC ២០១៧ បានរៀបចំសមយុទ្ធ វិធានការការពារសប្ដាហ៍ APEC ២០១៧។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ធានាសន្តិសុខ សុវត្ថិភាពយ៉ាង ហ្មត់ចត់ក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធី (រូបថត៖ TTXVN)


អញ្ជើញថ្លែងមតិនៅទីនេះ នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដាក់ចេញសំណូមពរថា៖

        “កងកម្លាំងនគរបាល កងទ័ពចាំបាច់ត្រូវដំណើរការសកម្មភាពយ៉ាងសកម្ម ទូលំទូលាយ និងដាច់ខាត មិនទុកឲ្យជនប្រព្រឹត្តបទល្មើសមានឱកាសបំផ្លិចបំផ្លាញ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទីក្រុង Da Nang ខេត្ត Quang Nam និងខេត្ត Thua Thien Hue ក៏ដូចជាតំបន់ទាក់ទិននានា ចាំបាច់ត្រូវចលនាប្រជាជននិងប្រព័ន្ធ នយោបាយដើម្បីអនុវត្តល្អនូវកិច្ចការពារសន្តិសុខមាតុប្រទេសក្នុងប្រជាជន ដោះ ស្រាយទាន់ពេលវេលានូវអំពើបំផ្លិចបំផ្លាញណាក៏ដោយ។ អនុគណៈកម្មការ សន្តិសុខនិងសុខាភិបាលសហការជាមួយក្រសួងនគរបាល ក្រសួងការពារ ប្រទេស ក្រសួងការបរទេស ទីក្រុង Da Nang និងតំបន់ផ្សេងៗ ពិនិត្យឡើងវិញ នូវវិធានការការពារ ម្ចាស់ការសហការគ្នាដើម្បីដោះស្រាយគ្រប់ករណីក្នុង ស្ថានភាពអាកាសធាតុស្មុគស្មាញណាក៏ដោយដែលអាចកើតមានឡើង”។

        លោកនាយករដ្ឋមន្រ្តីបានលើកសរសើរនិងជឿជាក់ថា កងកម្លាំងនគរបាល កងទ័ពនិងបណ្ដាតំបន់ នឹងការពារសុវត្ថិភាពប្រកបដោយជោគជ័យសំរាប់ សប្ដាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ