នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយអភិបាលតំបន់ Yangon

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអភិបាលតំបន់ Yangon នៃប្រទេសមីយ៉ាន់ម៉ា លោក U Phyo Min Thein ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយអភិបាលតំបន់ Yangon - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយអភិបាលតំបន់ Yangon 

អញ្ជើញថ្លែងក្នុងជំនួបជាមួយអភិបាលតំបន់ Yangon នៃប្រទេសមីយ៉ាន់ម៉ាលោក U Phyo Min Thein នោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលតំបន់ Yangon ដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់ សហគ្រាសវៀតណាមធ្វើអាជីវកម្ម ព្រមទាំងស្នើអោយលោកអភិបាលតំបន់ Yangon  បន្តផ្តោតការយកចិត្តទុកដាក់ ក្នុងការជួយឧបត្ថម្ភសហគមន៍វៀតណាមនៅតំបន់ Yangon ផងដែរ។

អញ្ជើញជាការឆ្លើយតប អភិបាលតំបន់ Yangon លោក U Phyo Min Thein បានសន្យាថា នឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អាជីវកម្មវៀតណាមធ្វើការវិនិ យោគ។ លោករូបនេះក៏បានស្នើអោយរដ្ឋាភិបាលវៀតណាម បង្កើតលក្ខខណ្ឌសម្រាប់ទីក្រុងធំៗ របស់វៀតណាមដើម្បីធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយទីក្រុង Yangon ជាពិសេសក្នុងវិស័យទេសចរណ៍ វប្បធម៌ ការតភ្ជាប់ពាណិជ្ជកម្មនិងវិនិយោគ។ ទន្ទឹមជាមួយគ្នានេះ លោកនឹងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំទីក្រុង Yangon ដើម្បីជំនះពុះពារលើការលំបាកនិងចូលរួមចំណែកក្នុងការនាំមកនូវទំនាក់ទំនងអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ