នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Masayoshi Son អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Softbank |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះការបើកទូលាយទីផ្សារវិនិយោគរបស់ Softbank នៅក្នុងប្រទេសវៀតណាម ហើយសង្ឃឹមថា Softbank នឹងពង្រីកទំហំវិនិយោគបន្ថែមទៀតនៅទីផ្សារវៀតណាម តាម រយៈគម្រោងធំៗស្របទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បី Softbank ធ្វើការវិនិយោគប្រកបដោយជោគជ័យនៅវៀតណាម។
ក្នុអជំនួបជាមួយលោក Yuji Kuroiwa អភិបាលខេត្ត Kanagawa នៃប្រទេសជប៉ុន នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែចង់ជំរុញទំនាក់ទំនងជាមួយជប៉ុនជានិយាយរួមនិងខេត្ត Kanagawa និយាយដោយឡែក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយអភិបាលខេត្តលោក Yuji Kuroiwa និងរដ្ឋាភិបាលខេត្ត Kanagawa លើកទឹកចិត្តសហគ្រាសខេត្តនានា ដើម្បីជំរុញការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ ជំរុញការផ្លាស់ប្តូរក្នុងតំបន់និងកិច្ចសហប្រតិបត្តិការទេសចរណ៍ ក៏ដូចជា បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ប្រជាជន និងនិស្សិតវៀតណាមនៅ Kanagawa ជាពិសេស បង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រភពធនធានមនុស្សជាដើម។
ក្នុងជំនួបជាមួយប្រធាននិងជាអគ្គនាយកកាសែត Nikkei លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើថា កាសែត Nikkei បន្តនាំមកនូវព័ត៌មានឆាប់រហ័ស ដើម្បីផ្តល់ជូនអ្នកអានជប៉ុននូវព័ត៌មានថ្មីៗ អំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមក៏ដូចជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការកែលំអបរិយាកាសវិនិយោគនិងអាជីវកម្ម តាមនោះចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ជប៉ុន។
ប្រធាននិងជាអគ្គនាយកកាសែត Nikkei លោក Okada Naotosi បានសម្តែងនូវបំណងចង់បន្តស្វាគមន៍ថ្នាក់ដឹកនាំវៀតណាមចូលរួមសន្និសីទអនាគតអាស៊ីនៅឆ្នាំ ២០២០ ខណៈពេលដែល វៀតណាមនឹងក្លាយជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ លោក Okada Naotosi បានអះអាងថាកាសែត Nikkei ចង់បន្តចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាមនិងជប៉ុន៕