នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP/Quang Hiếu) |
អញ្ជើញថ្លែងនៅក្នុងសន្និសីទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានរំលឹកឡើងវិញថា នៅក្នុងសន្និ សីទមួយមុននេះមួយខែ រដ្ឋាភិបាលបានស្នើដល់ក្រសួង សាខានិងមូល ដ្ឋាននានា ត្រូវប្តេជ្ញាចិត្តក្នុងការបើកចំណាយដើមទុនវិនិយោគសាធារណៈ ចំនួន ៦៣០.០០០ ពាន់លានដុង។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលបានបង្កើតក្រុមការងារចំនួន ៧ ក្រុម ដើម្បីត្រួតពិនិត្យនិងជួយដោះស្រាយរាល់ការលំបាក ក៏ដូចជា ជំរុញការ បើកចំណាយដើមទុនវិនិយោគសាធារណៈ របស់តំបន់មួយចំនួនផងដែរ។លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវាយតម្លៃឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកចំណាយដើមទុន និងការកៀរគរប្រព័ន្ធនយោបាយដើម្បីជំរុញការ បើកចំណាយដើមទុនវិនិយោគសាធារណៈ។ លើសពីនេះទៅទៀត ត្រូវវាយតម្លៃឡើងវិញពីការបើកចំណាយដើមទុនវិនិយោគសាធារណៈសម្រាប់គម្រោងសំខាន់ៗមួយចំនួន ក្នុងនោះមានផ្លូវល្បឿនលឿនតភ្ជាប់រវាងខាងជើង - ខាងត្បូង គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh; ផ្លូវល្បឿនលឿន My Thuan-Can Tho រួមទាំងគម្រោងសំខាន់ៗនៅតាមមូលដ្ឋាននីមួយៗទៀតផង៕