នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការនៅខេត្ត Ha Tinh អំពីបាតុភូតត្រីងាប់មិនប្រក្រតី

Chia sẻ
(VOVworld) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
 Xuan Phuc អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយតំ
ណាងថ្នាក់ដឹកនាំនៃខេត្តនានាដែលរងការជះឥទ្ធិពល
ដោយបាតុភូតនេះ ដើម្បីឯកភាពលើដំណោះស្រាយ
ស៊ើបអង្កេតចំណាត់ការនិងជំនះពុះពារ សំដៅទទួលបានគោលដៅខ្ពស់បំផុតនោះគឺស្ដារស្ថិរភាពក្នុងជីវភាពរស់នៅ ផលិតកម្មសំរាប់ប្រជាជននិងធានាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងតំបន់។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការនៅខេត្ត Ha Tinh អំពីបាតុភូតត្រីងាប់មិនប្រក្រតី - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh
 (រូបថត៖Tuoitre)

(VOVworld) - ចំពោះមុខស្ថានការណ៍ដ៏ធ្ងន់ធ្ងរដោយបាតុភូតត្រីងាប់មិនប្រក្រតីលើ
ឆ្នេរសមុទ្រនៅខេត្តមួយចំនួនភាគកណ្ដាលវៀតណាមដែលកើតមានឡើងជាបន្ត
បន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងទៅ នារសៀលថ្ងៃទី១ ឧសភា នៅខេត្ត Ha Tinh នាយករដ្ឋ
មន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh
Dung និងឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បាន អញ្ជើញជាអធិបតីជំនួបធ្វើការ
ជាមួយតំណាងថ្នាក់ដឹកនាំនៃខេត្តនានាដែលរងការ ជះឥទ្ធិពលដោយបាតុភូតនេះ
 ដើម្បីឯកភាពលើដំណោះស្រាយស៊ើបអង្កេត ចំណាត់ការនិងជំនះពុះពារ សំដៅ
ទទួលបានគោលដៅខ្ពស់បំផុតនោះគឺស្ដារស្ថិរ ភាពក្នុងជីវភាពរស់នៅផលិតកម្ម
សំរាប់ប្រជាជននិងធានាសន្តិសុខសណ្ដាប់ ធ្នាប់នៅក្នុងតំបន់។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងធនធាននិងបរិ
ស្ថាននិងក្រសួង ស្ថាប័នទាក់ទិននានាបន្តស៊ើបអង្កេត បំភ្លឺមូលហេតុនៃបាតុភូត
ត្រីងាប់មិនប្រក្រតីនេះ។ស្ថាប័ន អង្គការនិងបុគ្គលណាក៏ដោយដែលរំលោភច្បាប់
ស្ដីអំពីបរិស្ថានគឺសុទ្ធតែទទួលរងការផ្តន្ទាទោសតាមការកំណត់របស់ច្បាប់។
លោក Nguyen Xuan Phuc ក៏យល់ស្របជាមួយសំណើរជួយឧបត្ថម្ភ ចំពោះគ្រួសារ
អ្នកនេសាទដែលទទួលរងការជះឥទ្ធិពលដោយរឿងហេតុនេះផងដែរ៕

ប្រតិកម្មទៅវិញ