អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយរណសិរ្សមាតុភូមិនាព្រឹកថ្ងៃទី១៧ មេសា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចសហការរវាងស្ថាប័នទាំងពីរគឺសំខាន់ណាស់ ដើម្បីបម្រើប្រជាជនឲ្យបានល្អជាង។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា ដោយតួនាទីឃ្លាំមើលរបស់ខ្លួនគឺរណសិរ្សមាតុភូមិវៀតណាមនឹងផ្ដល់យោបល់ជាមួយ រដ្ឋាភិបាលស្ដីពីទស្សនៈ វិធីសាស្ត្រប្រតិបត្តិ លទ្ធផលអនុវត្តន៍ភារកិច្ចរបស់រដ្ឋា ភិបាល ពិសេសគឺបញ្ហានៅសេសសល់ ដើម្បីរដ្ឋាភិបាលខិតមកជិតប្រជាជនជាង ដោះស្រាយទាន់ពេលវេលានិងឆ្លើយតបតាមបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជន៕