នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំ Formosa Ha Tinh |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅខេត្ត Ha Tinh ភាគកណ្ដាល វៀតណាម នាព្រឹកថ្ងៃទី២៤ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Formosa និងថ្នាក់ដឹកនាំក្រុមហ៊ុនដែកថែប Hung Nghiep Formosa Ha Tinh (FHS) ជាអង្គភាពដែលបង្កឡើងឧប្បត្តិហេតុបរិស្ថានដ៏ធ្ងន់ធ្ងរកាលពីឆ្នាំ២០១៦ នៅតំបន់ភាគកណ្ដាល។ នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា បក្ស រដ្ឋ ខេត្ត Ha Tinh និងវិនិយោគិនបានបញ្ជាណែនាំយ៉ាង ហ្មត់ចត់ដើម្បីជំនះលើឧប្បត្តិហេតុនេះ ហើយទទួលបានលទ្ធផលសំខាន់មួយ ចំនួនក្រោយរយៈពេល១ឆ្នាំ។ ក្រុមហ៊ុន Formosa បានទទួលខុសត្រូវហើយថ្លែង ការសុំទោសជាសាធារណៈចំពោះរដ្ឋាភិបាលនិងប្រជាជនវៀត ណាម ព្រមទាំង សងការខូចខាតសំរាប់ប្រជាជន ជំនះផលវិបាកខាងបរិស្ថាន និងសន្យាមិន រំលោភបំពានទៅលើច្បាប់បរិស្ថានម្ដងទៀត។ក្រុមហ៊ុន Formosa បានសងទឹក ប្រាក់ចំនួន៥០០ លានដុល្លាអាមេរិក ព្រមទាំងអនុវត្តវិធានការជំនះលើផល វិបាក៕