នាយករដ្ឋមន្រ្តីនៅរដ្ឋធានី Bucharest នាយករដ្ឋមន្រ្តីរូម៉ានីលោកស្រី Viorica Dancila អញ្ជើញស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី១៥ ខែមេសា នៅវិមាននាយករដ្ឋមន្រ្តីនៅរដ្ឋធានី Bucharest នាយករដ្ឋមន្រ្តីរូម៉ានីលោកស្រី Viorica Dancila បានអញ្ជើញធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារឹតចំពោះនាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងឱកាសលោកអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរូម៉ានី។
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីទាំងពីររូបដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរបានដំណើរការចរចា។ វៀតណាមនិងរូម៉ានីបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥០។ នាឆ្នាំ២០១៨ ទំហំពាណិជ្ជ កម្មទ្វេភាគីសម្រេចបាននូវចំនួន២១៨លានដុល្លាអាមេរិក។ រូម៉ានីបានទទួលមុខតំណែងជាប្រធានដោយប្ដូរវេននៃសហភាពអឺរ៉ុប (EU) ពីប្រទេសអូទ្រីសកាលពីដើមឆ្នាំ២០១៩ ហើយនឹងកាន់មុខតំណែងនេះក្នុងអាណត្តិ៦ខែចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានីលើកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងចលនារូម៉ានីក្នុងឋានៈជាប្រធានដោយប្ដូរវេនរបស់ EU អោយគាំទ្រចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងវៀតណាម (EVFTA) យ៉ាងឆាប់ៗ៕